logo

ការថែរក្សាគុណភាពទឹក

ការថែរក្សាគុណភាពទឹក

ទឹកស្រះដែលមានគុណភាពល្អគឺត្រូវការជាចាំបាច់ ដើម្បីទទួលបានទិន្នផលនៃត្រីទីឡាព្យាខ្ពស់បំផុត។

  • សីតុណ្ហភាពៈ ២៤- ៣៤ អង្សារ អុកស៊ីសែនរលាយ ៥-៧,៥ មីលីក្រាម/លីត្រ ភីអេច (pH): ៦,៦-៨,៥ កម្រិតថ្លា: ៣០-៤០ សង់ទីម៉ែត្រ។

  • ត្រូវបំពេញទឹកតាមកម្រិត ដើម្បីរក្សាកម្រិតទឹកដែលត្រូវការ និងដើម្បីទ្រទ្រង់ការលូតលាស់របស់ប្លង់តុង ក្នុងលក្ខខណ្ឌនេះ ពណ៌ទឹកគួរតែរក្សាអោយពណ៌បៃតង ឬបៃតងខ្ចី។
  • បរិមាណដង់ស៊ីតេត្រីដាក់ចិញ្ចឹមខ្ពស់ បរិមាណកាកសំណល់ត្រីនឹងកើនឡើង ដូច្នេះចាំបាច់ត្រូវសម្អាតឱ្យបានទៀងទាត់ និងធ្វើអនាម័យក្នុងស្រះ។

  • កករនៅក្នុងស្រះត្រីនឹងមានច្រើន ហើយសារធាតុពុលក៏អាចកកើតច្រើននៅបាតស្រះ បន្ទាប់ពីចិញ្ចឹមអស់រយៈពេលយូរ ជាមួយនឹងចំនួនត្រីច្រើន ដូច្នេះបាក់តេរី និងមេរោគក៏អាចកើនឡើងដែរ។

  • ដូេចនះ ត្រូវធានាបានថា ត្រូវតែកែលំអដីភក់ល្បប់នៅបាតស្រះ។

  • ប្រសិនបើមានកង្វះអុកស៊ីសែនកើតឡើងនៅក្នុងទឹកស្រះ ដោយសារហេតុផលណាមួយ 
    • បញ្ឈប់ការផ្តល់ចំណី និងការដាក់ជីជាបន្ទាន់។
    • កូរទឹកស្រះជាមួយឬស្សី ដើម្បីឱ្យទឹកមានចលនាឡើងវិញ។
    • ប្រើ ៥០០-៧០០ ក្រាមនៃថ្នាំ Oxyflo/oxyflife ក្នុងស្រះទំហំ ១០ ម៉ែត្រការ៉េ។
    • បញ្ចូលទឹកស្អាតចូលក្នុង និងទឹកដែលសម្បូរអុកស៊ីសែន។
  • ប្រសិនបើមានព័ណ៌ក្រហមអណ្ដែតលើផ្ទៃទឹកស្រះ យកវាចេញដោយអូសដោយខ្សែពួរ។ ប្រើជីអ៊ុយរ៉េក្នុងអត្រា ១០-១៥ ក្រាមក្នុងទំហំស្រះ ១០ ម៉ែត្រការ៉េ ២ឬ៣ដងរៀងរាល់ ១០-១២ ថ្ងៃ ប្រើសាច់ជូរ ១០ គីឡូក្រាមក្នុងទំហំស្រះ១០ ម៉ែត្រការ៉េ។

  • ប្រើកំបោរ ១០០ គីឡូក្រាមក្នុងមួយហិចតា ប្រសិនបើទឹកមានពណ៌បៃតងចាស់នៅផ្ទៃទឹកស្រះ។
  • ប្រសិនបើទឹកស្រះប្រែជាល្អក់ ត្រូវប្រើកំបោរ​​ក្នុងអត្រា ៥០ គីឡូក្រាមក្នុងមួយហិចតា (ឬ) ដាក់ថ្មកំបោរ ១០០-១៥០ គីឡូក្រាមក្នុងមួយហិចតា (ឬ) ប្រើចំបើងស្ងួត ១០០-១៥០ គីឡូក្រាមក្នុងមួយហិចតា (ឬ) ប្រើ ២៥ គីឡូក្រាមនៃសារធាតុប៉ូតាស្យូម នៃទំហំស្រះ១០ ម៉ែត្រការ៉េ។

  •