ទឹកស្រះដែលមានគុណភាពល្អគឺត្រូវការជាចាំបាច់ ដើម្បីទទួលបានទិន្នផលនៃត្រីទីឡាព្យាខ្ពស់បំផុត។
សីតុណ្ហភាពៈ ២៤- ៣៤ អង្សារ អុកស៊ីសែនរលាយ ៥-៧,៥ មីលីក្រាម/លីត្រ ភីអេច (pH): ៦,៦-៨,៥ កម្រិតថ្លា: ៣០-៤០ សង់ទីម៉ែត្រ។
បរិមាណដង់ស៊ីតេត្រីដាក់ចិញ្ចឹមខ្ពស់ បរិមាណកាកសំណល់ត្រីនឹងកើនឡើង ដូច្នេះចាំបាច់ត្រូវសម្អាតឱ្យបានទៀងទាត់ និងធ្វើអនាម័យក្នុងស្រះ។
កករនៅក្នុងស្រះត្រីនឹងមានច្រើន ហើយសារធាតុពុលក៏អាចកកើតច្រើននៅបាតស្រះ បន្ទាប់ពីចិញ្ចឹមអស់រយៈពេលយូរ ជាមួយនឹងចំនួនត្រីច្រើន ដូច្នេះបាក់តេរី និងមេរោគក៏អាចកើនឡើងដែរ។
ដូេចនះ ត្រូវធានាបានថា ត្រូវតែកែលំអដីភក់ល្បប់នៅបាតស្រះ។
ប្រសិនបើមានព័ណ៌ក្រហមអណ្ដែតលើផ្ទៃទឹកស្រះ យកវាចេញដោយអូសដោយខ្សែពួរ។ ប្រើជីអ៊ុយរ៉េក្នុងអត្រា ១០-១៥ ក្រាមក្នុងទំហំស្រះ ១០ ម៉ែត្រការ៉េ ២ឬ៣ដងរៀងរាល់ ១០-១២ ថ្ងៃ ប្រើសាច់ជូរ ១០ គីឡូក្រាមក្នុងទំហំស្រះ១០ ម៉ែត្រការ៉េ។
ប្រសិនបើទឹកស្រះប្រែជាល្អក់ ត្រូវប្រើកំបោរក្នុងអត្រា ៥០ គីឡូក្រាមក្នុងមួយហិចតា (ឬ) ដាក់ថ្មកំបោរ ១០០-១៥០ គីឡូក្រាមក្នុងមួយហិចតា (ឬ) ប្រើចំបើងស្ងួត ១០០-១៥០ គីឡូក្រាមក្នុងមួយហិចតា (ឬ) ប្រើ ២៥ គីឡូក្រាមនៃសារធាតុប៉ូតាស្យូម នៃទំហំស្រះ១០ ម៉ែត្រការ៉េ។