logo

ការអោយចំណីត្រីធំ

ការអោយចំណីត្រីធំ
  • នៅពេលត្រីធំ ពួកវាស៊ីពពួកចៃទឹក សំបកខ្ចៅខ្យងនៅបាតស្រះ ពពួកសារាយផ្សេងៗដែលតោងនៅជាប់រុក្ខជាតិផ្សេងទៀត រុក្ខជាតិទឹកទន់ៗ កាកសំណល់ផ្សេងៗ ជន្លេន កំពឹសតូចៗ និងសត្វល្អិតក្នុងទឹក។

  • បន្ទាប់មកទៀត ការផ្តល់ចំណីគ្រាប់ មិនត្រឹមតែធ្វើអោយត្រីមានគុណភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយការពារការខូចគុណភាពទឹកទៀតផង។

  • ចំណីគ្រាប់អណ្តែតអាចធ្វើអោយការរំលាយអាហាររបស់ត្រីមានការប្រសើរឡើង ហើយថែរក្សាគុណភាពទឹកបានផងដែរ ដោយយើងអាចងាយស្រួលក្នុងការពិនិត្យតាមដានមើល ចំណីដែលនៅសេសសល់ឬអត់។

  • ចំណីដែលមានគុណភាពល្អ មានផ្ទុកសារធាតុប្រូតេអុីនយ៉ាងហោចណាស់ក៏ ២០% ដែរ។

  • ប្រើចំណីគ្រាប់ដែលមានផ្ទុកប្រូតេអុីនពី ៣៣-៣៦% សម្រាប់ត្រីទម្ងន់ ១-៥ ក្រាម និងចំណីដែលមានបរិមាណប្រូតេអុីន ២៨-៣២% សម្រាប់ត្រីទីឡាព្យាធំ។
  • ត្រីទីឡាព្យាអាចស៊ីចំណីកាន់តែច្រើននៅសីតុណ្ហភាពក្ដៅ។

  • បន្ថែមពីលើចំណីធម្មជាតិ ចំណីគ្រាប់អណ្តែត និងលិច គួរតែត្រូវដាក់អោយត្រី។

  • ចំណីផ្សំ អាចផលិតដោយវត្ថុធាតុដើមដែលមាននៅក្នុងស្រុក ដូចជាកន្ទក់ ម្សៅត្រី/បង្គា ម្សៅដំឡូងមី ប្រេង/ល្ង ជាដើម។

Free photo pellets on table

Free photo pellets on surface

រូបភាព (៣) ចំណីគ្រាប់ដែលបានផ្សំ