នៅពេលត្រីធំ ពួកវាស៊ីពពួកចៃទឹក សំបកខ្ចៅខ្យងនៅបាតស្រះ ពពួកសារាយផ្សេងៗដែលតោងនៅជាប់រុក្ខជាតិផ្សេងទៀត រុក្ខជាតិទឹកទន់ៗ កាកសំណល់ផ្សេងៗ ជន្លេន កំពឹសតូចៗ និងសត្វល្អិតក្នុងទឹក។
បន្ទាប់មកទៀត ការផ្តល់ចំណីគ្រាប់ មិនត្រឹមតែធ្វើអោយត្រីមានគុណភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយការពារការខូចគុណភាពទឹកទៀតផង។
ចំណីគ្រាប់អណ្តែតអាចធ្វើអោយការរំលាយអាហាររបស់ត្រីមានការប្រសើរឡើង ហើយថែរក្សាគុណភាពទឹកបានផងដែរ ដោយយើងអាចងាយស្រួលក្នុងការពិនិត្យតាមដានមើល ចំណីដែលនៅសេសសល់ឬអត់។
ចំណីដែលមានគុណភាពល្អ មានផ្ទុកសារធាតុប្រូតេអុីនយ៉ាងហោចណាស់ក៏ ២០% ដែរ។
ត្រីទីឡាព្យាអាចស៊ីចំណីកាន់តែច្រើននៅសីតុណ្ហភាពក្ដៅ។
បន្ថែមពីលើចំណីធម្មជាតិ ចំណីគ្រាប់អណ្តែត និងលិច គួរតែត្រូវដាក់អោយត្រី។
ចំណីផ្សំ អាចផលិតដោយវត្ថុធាតុដើមដែលមាននៅក្នុងស្រុក ដូចជាកន្ទក់ ម្សៅត្រី/បង្គា ម្សៅដំឡូងមី ប្រេង/ល្ង ជាដើម។
រូបភាព (៣) ចំណីគ្រាប់ដែលបានផ្សំ