ជីសរីរាង្គផលិតពីសំណល់ផ្សេងៗ
បងប្អូនភាគច្រើនប្រហែលជាបានស្គាល់រួចមកហើយ ប៉ុន្តែខ្ញុំសូមចែករំលែកវាសម្រាប់អ្នកដែលមិនទាន់ដឹង ហើយអាចយកវាទៅប្រើប្រាស់ឱ្យមានប្រយោជន៍បាន។ ជីប្រភេទនេះមិនមែនជាប្រភេទជីរឹងដែលយើងធ្លាប់ឃើញនោះទេ វាគឺជាជីទឹក។ វិធីធ្វើគឺសាមញ្ញបំផុត។
គ្រឿងផ្សំដែលត្រូវមាន៖
ស្លឹកតែខ្ចី (ស្លឹកតែដែលឆុងរួច)
សំបកស៊ុត (ស៊ុតមាន់ ឬស៊ុតទា)
សំបកចេក
គ្រាប់សណ្តែក (សណ្តែកប្រភេទណាក៏បាន ប៉ុន្តែត្រូវតែនៅស្រស់)
ទឹកលាងអង្ករ
វិធីធ្វើ៖ ដំបូង យកធុងមួយមករួចកំទេចសំបកស៊ុតដោយដៃដាក់ចូលក្នុងនោះ។ បន្ទាប់មក យកកន្ត្រៃកាត់សំបកចេកជាកង់តូចៗ រួចដាក់ចូលទៅថែមទៀត។ បន្ទាប់មកទៀត ហាន់គ្រាប់សណ្តែកឱ្យល្អិត ហើយដាក់ចូលទៅដែរ។ ចុងក្រោយ ដាក់ស្លឹកតែខ្ចី រួមជាមួយទឹកលាងអង្ករចូលទៅ។ គ្របគម្របធុងឱ្យជិត ហើយទុកវារយៈពេលប្រហែល ៣ ថ្ងៃ។ បន្ទាប់ពីរយៈពេលនេះមក ត្រូវត្រងយកតែទឹកដាក់ចូលក្នុងធុងមួយផ្សេងទៀត។ អ្នកអាចយកវាទៅលាយជាមួយទឹកធម្មតាទៅតាមកម្រិតដែលអ្នកចង់បាន រួចយកទៅស្រោចលើដំណាំជាការស្រេច។
នេះគឺជាសូលុយស្យុងសារធាតុចិញ្ចឹមសម្រាប់ផ្កា និងផ្កាអ័រគីដេ ក៏ដូចជាជីសរីរាង្គធម្មជាតិផងដែរ។
កម្រិតប្រើប្រាស់៖ សម្រាប់រុក្ខជាតិមានផ្កា គឺប្រើប្រាស់ប្រហែល ២ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ហើយសម្រាប់ដំណាំបន្លែ គឺប្រើប្រាស់ ៤ ទៅ ៥ ដងក្នុងមួយសប្តាហ៍។
ដូច្នេះ សម្រាប់បងប្អូនដែលចង់បង្កើតកសិដ្ឋានសរីរាង្គខ្នាតតូចពិតប្រាកដមួយ តោះ! សាកល្បងធ្វើ និងយកទៅអនុវត្តផ្ទាល់ទាំងអស់គ្នា!
📲 ទាញយក Mekong Farm នៅថ្ងៃនេះ៖
https://onelink.to/mekongfarm 📱 មាននៅលើ Google Play & App Store
#mekongfarmapp #Mekongfarm #agriculture #smartaxiata