ឈ្មោះវិទ្យាសាស្រ្ត៖ Nilaparvata lugens
ដំណាក់កាលនៃការកើតឡើង និងបំផ្លាញ់៖ ដំណាក់កាលលូតលាស់
ធម្មជាតិនៃការខូចខាត៖ វាយប្រហាររុក្ខជាតិទាំងមូល និងធ្វើឱ្យខូចខាតដោយការបឺតជញ្ជក់រុក្ខជាតិ ពីស្លឹក និងដើម
រោគសញ្ញានៃការខូចខាត៖
- ស្នាមអុចពណ៌លឿង និងបៃតងមិនស្មើគ្នានៅលើរុក្ខជាតិ
- ស្លឹកចាស់មានពណ៌លឿងពីចុងស្លឹកទៅកណ្តាល
- ស្ងួត ឬខ្លោចស្លឹក ហៅថា Hopper Burn

ប្រភព៖ IRRI
រូបភាពទី៦ មមោចត្នោតពេញវ័យ
វិធានការគ្រប់គ្រង
- ជៀសវាងការដាំដុះលើសពី 2 ដំណាំក្នុងមួយឆ្នាំ
- ដាំដុះពូជដែលមានអាយុកាលខ្លី
- ការបែងចែកការប្រើប្រាស់ជីអាសូត
- បង្ហូរទឹករយៈពេល 3-4 ថ្ងៃប្រសិនបើមានដង់ស៊ីតេខ្ពស់នៃ មមោចត្នោតនៅក្នុងវាល
- ប្រលែងសត្រូវធម្មជាតិដូចជាប្រដាក់ទ័រ និងប៉ារ៉ាស៊ីតទៅវាល
- កាត់បន្ថយការប្រើប្រាស់សារធាតុគីមីដើម្បីបង្កើនចំនួនសត្រូវធម្មជាតិក្នុងទីវាល
- ពូជ IR 26, IR 64, IR 36, IR 56, IR 72, IR 74 គឺធន់នឹង មមោចត្នោត
ការគ្រប់គ្រងគីមីសាស្រ្ត
- ប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត
- ប្រើថ្នាំសម្លាប់សត្វល្អិត បើសិនចាំបាច់
- ដូចជា Chlopyriphos/ Carbosulfan/ Asitarmiprit/ Cartat