ភ្នាក់ងារបង្កររោគ- វីរុស
រូបភាពទី១១ រោចសញ្ញានៃជំងឺអុតមាន់ (ប្រភព៖ HENDRIX GENETICS)
មូលហេតុ - Avian poxvirus (Fowl poxvirus, FPV)
អាយុនៃការកើត - មានអាយុចាប់ពី១ដល់៣ខែ
រោគសញ្ញា - កើតមានដំបៅ និងហើមនៅលើសិរមាន់ ណង់និងនៅលើស្បែកមុខមាន់។ ពួកវាបង្កើតជាចំណុចស្លេក ហើយក្លាយជាពណ៌លឿង និងហើម មុនពេលស្ងួត បង្កើតជាស្នាមខ្មៅក្រាស់។ ការហើមនៅជុំវិញរន្ធច្រមុះអាចបណ្តាលឱ្យហូរទឹករំអិលតាមច្រមុះ។ ការហើមនៅលើត្របកភ្នែកនាំឱ្យងងឹតភ្នែក។ ការហើមនៅក្នុងមាត់អាចបណ្តាលឱ្យបាត់បង់ការឃ្លានចំណីនិងក្លាយជាង្វះសារធាតុចិញ្ចឹមនិងស្លាប់។
ការការពារនិងការព្យាបាល-ធ្វើវ៉ាក់សាំងជម្ងឺអុតមាន់ក្នុងរយៈពេល២ទៅ៣សប្តាហ៍ដំបូងបន្ទាប់ពីកូនមាន់ញាស់ ហើយធ្វើរំលឹកឡើងវិញនៅអាយុ ១២ ទៅ១៦សប្តាហ៏ ញែកកូនមាន់ឈឺចេញដើម្បីការពារការរីករាលដាលនៃជម្ងឺ សម្អាតទ្រុងមាន់អោយបានត្រឹមត្រូវកុំអោយភ្នាក់ងារចម្លងជម្ងឺចូលដូចជា ចៃ និងមូស ហាមចាក់វ៉ាក់សាំងក្នុងកំឡុងពេល បន្ទាប់ពីកើតជម្ងឺភ្លាមៗ។ ទោះបីជាគ្មានការព្យាបាលសម្រាប់ជម្ងឺអុតមាន់ ក៏ត្រូវតែព្យាបាលជាមួយថ្នាំបេតាឌីន លាបការពារការឆ្លងជម្ងឺ។