ជម្ងឺបង្កដោយបរាសិតអាគ្យូឡូស៊ីស (Argulosis)
ភ្នាក់ងារបង្ករោគ - ដោយបរាសិត
រូបភាព (៧) រោគបង្កពីអាគ្យូឡូស៊ីស (Argulosis)
តោងជាប់ត្រី (ប្រភព៖ ScienceDirect Topics)
សារពាង្គកាយបង្ករោគសញ្ញា - សត្វតោងជាប់ត្រី (Argulus spp;) មានទំហំធំ និងមានប្រវែងប្រហែល ១ សង់ទីម៉ែត្រ
អាចកើតមានក្នុងគ្រប់រដូវ ប្រសិនបើគុណភាពទឹកអន់។
រោគសញ្ញា - ជាលិកាហើមដោយសារការជ្រៀតចូលទៅក្នុងស្បែក និងបឺតឈាម មានបញ្ចេញទឹករំអិល ហូរឈាមចេញតាមសរសៃឈាម បង្កើតជាអុជក្រហមនៅលើដងខ្លួន បង្កើតដំបៅ ការបញ្ចេញទឹករំអិលកាន់តែច្រើន និងត្រីនឹងអន់ថយដោយសារការឈឺចាប់រមាស់។
វិធានការបង្ការ និងទប់ស្កាត់ - ផ្លាស់ប្តូរទឹកស្រះឱ្យបានញឹកញាប់ យករុក្ខជាតិក្នុងទឹកចេញដែលអាចអោយសត្វល្អិតតោងត្រីរស់នៅបាន ចំពោះត្រីដែលមានរោគត្រូវត្រាំក្នុងប៉ូតាស្យូមពែរម៉ង់កាតណាត (KMnO4)កម្រិត ០៥ មីលីក្រាមក្នុង១លីត្រទឹក ប្រហែល ៣-៥ នាទី។