logo

ជំងឺអុចត្នោត

ជំងឺអុចត្នោត
  • ជំងឺអុចត្នោតគឺ បង្ករឡើងដោយពួកផ្សិត​ (Cochliobolus miyabeanus)
  • ជំងឺ​នេះ​អាច​កើតឡើងចាប់ពី​ដំណាក់កាល​សាបកូន។
  • ស្នាមដំបៅនៅលើផ្ទៃស្លឹកដែលបង្ករឡើងដោយមេរោគអាចបណ្តាលឱ្យមានចំណុចខ្មៅនៅលើស្លឹក គ្រាប់ និងសម្បកស្រូវ ហើយធ្វើអោយធ្លាក់ចុះតម្លៃ និងប៉ះពាល់ដល់បរិមាណ។

រោគសញ្ញា

  • រោគសញ្ញាភាគច្រើនកើតឡើងលើគ្រាប់ និងស្លឹក
  • ជំងឺនេះលេចឡើងដោយមានចំណុចពណ៌ត្នោតទំហំប៉ុនគ្រាប់ល្ងនៅលើស្លឹក។ ដំបូង ចំណុចទាំងនោះមានពណ៌ត្នោត ហើយក្រោយមក ចំណុចរីកធំក្លាយជារាងពងក្រពើ ជាមួយនឹងគែមពណ៌ត្នោតខ្មៅ និងកណ្តាលពណ៌ប្រផេះ
  • ជំងឺ​នេះ​ក៏​រាលដាល​លើ​គ្រាប់​ស្រូវ​ដែរ

រោគសញ្ញាជំងឺអុចត្នោតនៅលើស្លឹកស្រូវ

ប្រភព៖ Lucid central and IRRI

ស្នាមដំបៅពណ៌ត្នោតរីកធំជាមួយនឹងពណ៌ប្រផេះនៅខាងក្នុង

ប្រភព៖ Lucid central and IRRI

 

វត្តជីវិតនៃជំងឺ

  • គ្រាប់ពូជដែលមានមេរោគគឺ ជាមូលហេតុចម្បងនៃការចម្លងមេរោគ
  • ការឆ្លងដែលអាចកើតមានពីដី ព្រោះដោយសារតែផ្សិតដែលចម្លងមេរោគអាចរស់នៅក្នុងកាកសំណល់រុក្ខជាតិ និងនៅក្នុងដីបានរយៈពេល 2-3 ឆ្នាំ
  • ជំងឺនេះក៏រីករាលដាលតាមរយៈខ្យល់ពីតំបន់ដែលមានមេរោគ

ការអនុវត្តល្អសម្រាប់ការបង្ការ

  • ប្រើគ្រាប់ពូជដែលគ្មានជំងឺ ដែលមានការត្រួតពិនិត្យត្រឹមត្រូវ
  • ការត្រាំគ្រាប់ពូជក្នុងទឹកក្តៅ (53-54°C) រយៈពេល 10-12 នាទីអាចកម្ចាត់ផ្សិតដែលបណ្តាលមកពីគ្រាប់ពូជជាដំណាក់កាលដំបូង

ការគ្រប់គ្រងគីមីសាស្រ្ត

  • ការព្យាបាលគ្រាប់ពូជ- ដោយប្រើថ្នាំសម្លាប់ផ្សិតដូចជា iprodione, propiconazole, azoxystrobin, trifloxystrobin និង carbendazim តាមកម្រិតដែលបានណែនាំ។