· ការប្រុងប្រយ័ត្ន និងការថែរក្សាមេគោ ក្រោយពេលបង្កាត់រួច
- មេគោក្រោយពេលដាក់ឈ្មោលភ្លាម មិនត្រូវឱ្យដេកត្រាំទឹកនោះទេ។
- មេគោអាចលាងទឹកបាន តែមិនត្រូវឱ្យទឹកប៉ះ ឬហូរកាត់ប្រដាប់បន្តពូជទេ ព្រោះស្បូន មេគោមិនទាន់បិទជិត ដែលជាហេតុអាចបណ្តាលឱ្យមេរោគចូលក្នុងស្បូន ហើយសម្លាប់កូនក្នុងពោះដែលទើបចាប់កំណើត ។
- ផ្តល់ចំណីគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពដើម្បីឱ្យមេ និងកូនលូត លាស់បានល្អ ។
- មិនត្រូវវាយដំ ឬប្រើមេគោជាកំលាំងអូសទាញដូចជា អូសរទេះ ភ្ជួររាស់ជាដើម ។
· តម្រូវការសារធាតុចិញ្ចឹមសម្រាប់គោ
- ចំណីមានសារៈសំខាន់សម្រាប់ដំណើរការទ្រទ្រង់នៃសារពាង្គកាយសត្វដូចជា ការទ្រទ្រង់ជីវិត ការលូតលាស់ ការបន្តពូជ ការផលិតទឹកដោះ ។ល។
- ដូច្នេះដើម្បីបំពេញសេចក្តីត្រូវការរបស់សត្វ ត្រូវផ្តល់ចំណីជាច្រើនប្រភេទ និងគ្រប់គ្រាន់ទាំងបរិមាណ និង គុណភាព ។
- សេចក្តីត្រូវការចំណីអាចប្រែប្រួលតាមដំណាក់កាលលូតលាស់ ការបន្តពូជ ការអូសទាញ ការផលិតទឹកដោះ។ល។
- សារធាតុទាំងឡាយនៅក្នុងចំណីត្រូវបានបែងចែកទៅគ្រប់ទីកន្លែងនៃសារពាង្គកាយសត្វតាមរយៈចរន្តឈាម ។
- ដូច្នេះបើផ្តល់ចំណីត្រឹមត្រូវអាចធ្វើឱ្យសត្វ៖
+ លូតលាស់លឿនជាប្រក្រតីតាំងពីតូចដល់ធំ
+ បន្តពូជបានល្អ (បង្កកំណើតល្អ) និងសំបូរទឹកដោះ
+ មានកាយសម្បទារឹងមាំ កំលាំងគ្រប់គ្រាន់សម្រាប់អូសទាញ និងទប់ទល់ជំងឺ
+ ផលិតផលសាច់មានគុណភាព
- ផ្ទុយទៅវិញការផ្តល់ចំណីមិនបានត្រឹមត្រូវ នឹងនាំឱ្យសត្វជួបបញ្ហាជាច្រើនដូចជា៖
+ មានការលូតលាស់យឺត
+ការបង្កកំណើតមិនបានល្អ ជួនកាលធ្វើឱ្យសត្វមិនរកញី ឈ្មោល ឬគ្មានកូន មួយជីវិត
+ បាត់បង់ប្រព័ន្ធការពារខ្លួន សត្វងាយនឹងទទួលជំងឺផ្សេងៗ និងអាចងាប់
+ បាត់បង់លទ្ធភាពអូសទាញ
+ កូនក្នុងពោះមានការរលូតលាស់មិនធម្មតា
+ សាច់គ្មានរសជាតិ
+ ខាតបង់ថវិកា