logo

ការប្រុងប្រយ័ត្ន និងការថែរក្សាមេគោ ក្រោយពេលបង្កាត់រួច

ការប្រុងប្រយ័ត្ន និងការថែរក្សាមេគោ ក្រោយពេលបង្កាត់រួច

·       ការប្រុងប្រយ័ត្ន និងការថែរក្សាមេគោ ក្រោយពេលបង្កាត់រួច

មេគោក្រោយពេលដាក់ឈ្មោលភ្លាម មិនត្រូវឱ្យដេកត្រាំទឹកនោះទេ។

មេគោអាចលាងទឹកបាន តែមិនត្រូវឱ្យទឹកប៉ះ ឬហូរកាត់ប្រដាប់បន្តពូជទេ ព្រោះស្បូន មេគោមិនទាន់បិទជិត ដែលជាហេតុអាចបណ្តាលឱ្យមេរោគចូលក្នុងស្បូន ហើយសម្លាប់កូនក្នុងពោះដែលទើបចាប់កំណើត ។

ផ្តល់ចំណីគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាពដើម្បីឱ្យមេ និងកូនលូត លាស់បានល្អ ។

មិនត្រូវវាយដំ ឬប្រើមេគោជាកំលាំងអូសទាញដូចជា អូសរទេះ ភ្ជួររាស់ជាដើម ។

·       តម្រូវការសារធាតុចិញ្ចឹមសម្រាប់គោ

ចំណីមានសារៈសំខាន់សម្រាប់ដំណើរការទ្រទ្រង់នៃសារពាង្គកាយសត្វដូចជា ការទ្រទ្រង់ជីវិត ការលូតលាស់ ការបន្តពូជ ការផលិតទឹកដោះ ។ល។

ដូច្នេះដើម្បីបំពេញសេចក្តីត្រូវការរបស់សត្វ ត្រូវផ្តល់ចំណីជាច្រើនប្រភេទ និងគ្រប់គ្រាន់ទាំងបរិមាណ និង គុណភាព ។

សេចក្តីត្រូវការចំណីអាចប្រែប្រួលតាមដំណាក់កាលលូតលាស់ ការបន្តពូជ ការអូសទាញ ការផលិតទឹកដោះ។ល។

សារធាតុទាំងឡាយនៅក្នុងចំណីត្រូវបានបែងចែកទៅគ្រប់ទីកន្លែងនៃសារពាង្គកាយសត្វតាមរយៈចរន្តឈាម ។

ដូច្នេះបើផ្តល់ចំណីត្រឹមត្រូវអាចធ្វើឱ្យសត្វ៖

លូតលាស់លឿនជាប្រក្រតីតាំងពីតូចដល់ធំ

បន្តពូជបានល្អ (បង្កកំណើតល្អ) និងសំបូរទឹកដោះ

មានកាយសម្បទារឹងមាំ កំលាំងគ្រប់គ្រាន់សម្រាប់អូសទាញ និងទប់ទល់ជំងឺ

ផលិតផលសាច់មានគុណភាព

ផ្ទុយទៅវិញការផ្តល់ចំណីមិនបានត្រឹមត្រូវ នឹងនាំឱ្យសត្វជួបបញ្ហាជាច្រើនដូចជា៖

មានការលូតលាស់យឺត

+ការបង្កកំណើតមិនបានល្អ ជួនកាលធ្វើឱ្យសត្វមិនរកញី ឈ្មោល ឬគ្មានកូន មួយជីវិត

បាត់បង់ប្រព័ន្ធការពារខ្លួន សត្វងាយនឹងទទួលជំងឺផ្សេងៗ និងអាចងាប់

បាត់បង់លទ្ធភាពអូសទាញ

កូនក្នុងពោះមានការរលូតលាស់មិនធម្មតា

សាច់គ្មានរសជាតិ

ខាតបង់ថវិកា