logo

ការបង្កាត់តាមបែបសិប្បនិមិត្ត

ការបង្កាត់តាមបែបសិប្បនិមិត្ត

·       តើអ្វីទៅជាការបង្កាត់សិប្បនិមិត្តលើគោ ?

ការបង្កាត់សិប្បនិមិត្ត គឺជាបច្ចេកទេសនៃការយកទឹកកាមពីបាហើយរក្សាទុក ឱ្យនៅរស់រួចយកទៅបញ្ចូលក្នុងស្បូនរបស់មេគោនៅពេលវារកឈ្មោល ។

វាជាវិធីបង្កាត់ សម្រាប់ជំនួសការបង្កាត់ដោយធម្មជាតិ (បង្កាត់ផ្ទាល់ពីបា)។

·       ហេតុអ្វីត្រូវបង្កាត់តាមរបៀបសិប្បនិមិត្ត?

ការបង្កាត់សិប្បនិមិត្តជួយជំរុញការបង្កើនផលិតកម្មសត្វ ដោយប្រើប្រាស់ទឹកកាមរបស់បាល្អៗជាពិសេសនៅតំបន់ដែលមានមេគោច្រើន។

ការបង្កាត់សិប្បនិមិត្តមានសារៈសំខាន់ជួយកាត់បន្ថយបញ្ហានានាដូចជាការឆ្លងរាលដាលនៃជំងឺ ។

·       គុណសម្បត្តិការបង្កាត់សិប្បនិមិត្ត

បង្កាត់ដល់កន្លែងចិញ្ចឹមមេ ដោយមិនចាំបាច់ដឹកមេគោទៅជួបបា

អត្រាដើមមានកំរិតខ្ពស់

អាចបង្កាត់ជាមួយមេខ្លាចបា ឬមិនចង់ឱ្យបាពាក់

ការពារការឆ្លងរាលដាលនៃជំងឺ ជាពិសេសជំងឺផ្លូវបន្តពូជ (រលូតកូន ងាប់ កូនក្នុងពោះ)

មិនមានគ្រោះថ្នាក់ដល់មេក្នុងពេលបង្កាត់ (របួសបាក់ជើង...)

អ្នកចិញ្ចឹមអាចទទួលបានពូជគោល្អ និងធំៗ

អ្នកចិញ្ចឹមមិនចាំបាច់ចំណាយពេលវេលា និងទុនសម្រាប់ចិញ្ចឹមបា

·       គុណវិបត្តិការបង្កាត់សិប្បនិមិត្ត

ទាមទារអ្នកមានជំនាញទើបអាចបង្កាត់មេបាន

ទឹកកាមឈ្មោលនាំចូលមកពីបរទេស (មិនមានផលិតក្នុងប្រទេស)

អាចបង្កាត់បានជាមួយមេមានមាឌធំល្មម ព្រោះបាមានមាឌធំ

មេ និងកូនត្រូវផ្តល់ចំណីគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព