· តើអ្វីទៅជាការបង្កាត់សិប្បនិមិត្តលើគោ ?
- ការបង្កាត់សិប្បនិមិត្ត គឺជាបច្ចេកទេសនៃការយកទឹកកាមពីបាហើយរក្សាទុក ឱ្យនៅរស់រួចយកទៅបញ្ចូលក្នុងស្បូនរបស់មេគោនៅពេលវារកឈ្មោល ។
- វាជាវិធីបង្កាត់ សម្រាប់ជំនួសការបង្កាត់ដោយធម្មជាតិ (បង្កាត់ផ្ទាល់ពីបា)។
· ហេតុអ្វីត្រូវបង្កាត់តាមរបៀបសិប្បនិមិត្ត?
- ការបង្កាត់សិប្បនិមិត្តជួយជំរុញការបង្កើនផលិតកម្មសត្វ ដោយប្រើប្រាស់ទឹកកាមរបស់បាល្អៗជាពិសេសនៅតំបន់ដែលមានមេគោច្រើន។
- ការបង្កាត់សិប្បនិមិត្តមានសារៈសំខាន់ជួយកាត់បន្ថយបញ្ហានានាដូចជាការឆ្លងរាលដាលនៃជំងឺ ។
· គុណសម្បត្តិការបង្កាត់សិប្បនិមិត្ត
- បង្កាត់ដល់កន្លែងចិញ្ចឹមមេ ដោយមិនចាំបាច់ដឹកមេគោទៅជួបបា
- អត្រាដើមមានកំរិតខ្ពស់
- អាចបង្កាត់ជាមួយមេខ្លាចបា ឬមិនចង់ឱ្យបាពាក់
- ការពារការឆ្លងរាលដាលនៃជំងឺ ជាពិសេសជំងឺផ្លូវបន្តពូជ (រលូតកូន ងាប់ កូនក្នុងពោះ)
- មិនមានគ្រោះថ្នាក់ដល់មេក្នុងពេលបង្កាត់ (របួសបាក់ជើង...)
- អ្នកចិញ្ចឹមអាចទទួលបានពូជគោល្អ និងធំៗ
- អ្នកចិញ្ចឹមមិនចាំបាច់ចំណាយពេលវេលា និងទុនសម្រាប់ចិញ្ចឹមបា
· គុណវិបត្តិការបង្កាត់សិប្បនិមិត្ត
- ទាមទារអ្នកមានជំនាញទើបអាចបង្កាត់មេបាន
- ទឹកកាមឈ្មោលនាំចូលមកពីបរទេស (មិនមានផលិតក្នុងប្រទេស)
- អាចបង្កាត់បានជាមួយមេមានមាឌធំល្មម ព្រោះបាមានមាឌធំ
- មេ និងកូនត្រូវផ្តល់ចំណីគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព