· កង្វះខ្យល់អុកស៊ីសែនក្នុងទឹកស្រះ ធ្វើឱ្យបង្កងងើបនៅលើផ្ទៃទឹក និងអាចបណ្តាលឱ្យបង្កងងាប់។
· បញ្ហានេះងាយ កើតមានណាស់នៅតាមស្រះចិញ្ចឹមបង្កង។
· មូលហេតុដែលកង្វះខ្យល់ អុកស៊ីសែន ក្នុងស្រះបណ្តាលមកពី ស្រះសម្បូរដោយសារធាតុសរីរាង្គមាន ចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន ។ល ។
· កម្រិតរលាយខ្យល់អុកស៊ីសែនតិចបំផុតក្នុងស្រះគឺ ៣.៥-៤ មិល្លីក្រាមក្នុង ១ លីត្រទឹក។
· កម្រិតរលាយខ្យល់អុកស៊ីសែនក្រោម ២ មីល្លីក្រាមក្នុង ១ លីត្រ នឹងធ្វើឱ្យបង្កងងាប់។
· យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីសែន ក្នុងស្រះដោយ បញ្ចូលខ្យល់អុកស៊ីសែនក្នុងស្រឬ ផ្លាស់ប្តូរទឹក និងធ្វើចលនាទឹក។