logo

កម្រិតខ្យល់អុកស៊ីសែនក្នុងទឹក

កម្រិតខ្យល់អុកស៊ីសែនក្នុងទឹក

·       កង្វះខ្យល់អុកស៊ីសែនក្នុងទឹកស្រះ ធ្វើឱ្យបង្កងងើបនៅលើផ្ទៃទឹក និងអាចបណ្តាលឱ្យបង្កងងាប់។

·       បញ្ហានេះងាយ កើតមានណាស់នៅតាមស្រះចិញ្ចឹមបង្កង។

·       មូលហេតុដែលកង្វះខ្យល់ អុកស៊ីសែន ក្នុងស្រះបណ្តាលមកពី ស្រះសម្បូរដោយសារធាតុសរីរាង្គមាន ចំណីសល់ច្រើនក្នុងស្រះ និងមានរុក្ខជាតិប្លង់តុងកើតមានច្រើន ។ល ។

·       កម្រិតរលាយខ្យល់អុកស៊ីសែនតិចបំផុតក្នុងស្រះគឺ ៣.៥-៤ មិល្លីក្រាមក្នុង ១ លីត្រទឹក។

·       កម្រិតរលាយខ្យល់អុកស៊ីសែនក្រោម ២ មីល្លីក្រាមក្នុង ១ លីត្រ នឹងធ្វើឱ្យបង្កងងាប់។

·       យើងអាចបង្កើនបរិមាណខ្យល់អុកស៊ីសែន ក្នុងស្រះដោយ បញ្ចូលខ្យល់អុកស៊ីសែនក្នុងស្រឬ ផ្លាស់ប្តូរទឹក និងធ្វើចលនាទឹក។