logo

ចំណី

 ចំណី

·       ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ល្អ ចំណីត្រូវមានសារធាតុបំប៉ន សំខាន់ៗដូចជាៈ

-  ប្រូតេអុីន ពី ៣០ ទៅ ៣៥ ភាគរយ

-  លីពីត ៣ ទៅ ៥ ភាគរយ

-  កាល់ស្យូម ២ ទៅ ៣ ភាគរយ

-  ផូស្វរ ១ ទៅ ១.៥ ភាគរយ និង សែលុយឡូស ពី ៣ ទៅ ៥ ភាគរយ។

·       យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុដូចខាងលើ។

·       ចំពោះចំណីគ្រាប់មានបរិមាណសារធាតុបំប៉ន មិនប្រែប្រួល និងងាយស្រួលប្រើប្រាស់ ប៉ុន្តែមានតម្លៃខ្ពស់ ។

·       រីឯចំណីកែច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណីគ្រាប់ ព្រោះយើងអាចរកបាននៅតាមមូលដ្ឋាន តែប្រភេទចំណីនេះ​ មានបរិមាណសារធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើង ចំណាយពេលវេលាច្រើនក្នុងការផ្តល់ចំណី។

·       ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្តផ្សំចំណីផ្សេងៗគ្នា ប៉ុន្តែចាំបាច់ត្រូវ ធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជាៈ

-  ម្សៅគ្រាប់ធញ្ញជាតិ ៦៥ ភាគរយ

-  ម្សៅត្រី ២៥ ភាគរយ

-  និងប្រភេទសារធាតុផ្សេងៗទៀតចំនួន ១០ ភាគរយ ។

-  បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្តដូចខាងក្រោមៈ

+  ម្សៅសណ្តែកសៀង : ២០%

+  កន្ទក់ : ៣៥ %

+  ម្សៅមី : ៩០%

+  ម្សៅត្រី : ២៥ %

+  ម្សៅឆ្អឹង :២%

+  ម្សៅគ: ៥%

+  ព្រីម៉ិច (Premix) :២%

+  និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេងដូង) : ១%