· ដើម្បីឱ្យបង្កងសក និងមានការលូតលាស់ល្អ ចំណីត្រូវមានសារធាតុបំប៉ន សំខាន់ៗដូចជាៈ
- ប្រូតេអុីន ពី ៣០ ទៅ ៣៥ ភាគរយ
- លីពីត ៣ ទៅ ៥ ភាគរយ
- កាល់ស្យូម ២ ទៅ ៣ ភាគរយ
- ផូស្វរ ១ ទៅ ១.៥ ភាគរយ និង សែលុយឡូស ពី ៣ ទៅ ៥ ភាគរយ។
· យើងអាចប្រើចំណីគ្រាប់ ចំណីកែច្នៃ និងចំណីស្រស់ ដែលមានសារធាតុដូចខាងលើ។
· ចំពោះចំណីគ្រាប់មានបរិមាណសារធាតុបំប៉ន មិនប្រែប្រួល និងងាយស្រួលប្រើប្រាស់ ប៉ុន្តែមានតម្លៃខ្ពស់ ។
· រីឯចំណីកែច្នៃ និងចំណីស្រស់មានតម្លៃថោកជាងចំណីគ្រាប់ ព្រោះយើងអាចរកបាននៅតាមមូលដ្ឋាន តែប្រភេទចំណីនេះ មានបរិមាណសារធាតុបំប៉នប្រែប្រួល ដែលធ្វើឱ្យយើង ចំណាយពេលវេលាច្រើនក្នុងការផ្តល់ចំណី។
· ការផ្សំចំណីអាស្រ័យលើវត្ថុធាតុដើម ដែលមាននៅតាមមូលដ្ឋាន និងមានរូបមន្តផ្សំចំណីផ្សេងៗគ្នា ប៉ុន្តែចាំបាច់ត្រូវ ធានាឱ្យមាននូវបរិមាណសារធាតុបំប៉នសំខាន់ៗ ដូចជាៈ
- ម្សៅគ្រាប់ធញ្ញជាតិ ៦៥ ភាគរយ
- ម្សៅត្រី ២៥ ភាគរយ
- និងប្រភេទសារធាតុផ្សេងៗទៀតចំនួន ១០ ភាគរយ ។
- បន្ទាប់មក យើងអាចកែច្នៃតាមរូបមន្តដូចខាងក្រោមៈ
+ ម្សៅសណ្តែកសៀង : ២០%
+ កន្ទក់ : ៣៥ %
+ ម្សៅមី : ៩០%
+ ម្សៅត្រី : ២៥ %
+ ម្សៅឆ្អឹង :២%
+ ម្សៅគ: ៥%
+ ព្រីម៉ិច (Premix) :២%
+ និងសារធាតុខ្លាញ់ (ខ្លាញ់ត្រី មឹក ប្រេងដូង) : ១%