Feeds
Guidelines
Business Linkage
Weather
About Us
ប្រភេទចំណី និងការផ្តល់ចំណី
ប្រភេទចំណី
ប្រភេទចំណី៖ មានចំណីពីរប្រភេទដែលត្រូវផ្តល់ឱ្យត្រីស៊ី គឺចំណីសម្រេច/ចំណីគ្រាប់ និង ចំណីផ្សំដោយខ្លួនឯង។
ចំណីសម្រេច/ចំណីគ្រាប់៖ គឺជាចំណីដែលផលិតដោយក្រុមហ៊ុនសូនជាគ្រាប់ មានកំណត់កម្រិតប្រូតេអុីន សារធាតុចិញ្ចឹម ទំហំ មានការវេចខ្ចប់ត្រឹមត្រូវ មានការណែនាំពីវិធីប្រើប្រាស់ និងមានការរក្សាទុកច្បាស់លាស់។
ជាទូទៅចំណីគ្រាប់មានតម្លៃថ្លៃ ប៉ុន្តែមានការប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការ ចិញ្ចឹមត្រីប្រាបែបឧស្សាហកម្មនាំចេញ និងកសិដ្ឋានធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ដោយសារចំណីគ្រាប់មានភាពងាយស្រួលគ្រប់គ្រង ថែរក្សា ប្រើប្រាស់ និងសម្រេចលទ្ធផលបានតាមផែនការកំណត់។
ចំណីផ្សំដោយខ្លួនឯង៖ មានសូនជាគ្រាប់ និងពូនជាដុំ មានតម្លៃទាប ដោយប្រើវត្ថុធាតុដើមខុសៗគ្នាអាស្រ័យទៅតាមតំបន់ ប៉ុន្តែកម្រិតប្រូតេអុីនមិនច្បាស់លាស់នោះទេ។ ការកែច្នៃត្រូវចំណាយពេលវេលា និងកម្លាំងពលកម្មច្រើន។
វារីវប្បករប្រើប្រាស់ចំណីផ្សំខ្លួនឯងដោយយល់ឃើញថាចំណីមានតម្លៃទាប ប៉ុន្តែមិនបានគិតអំពីសមាមាត្រចំណី កម្លាំងពលកម្ម រយៈពេលនៃការចិញ្ចឹម និងការវិភាគសេដ្ឋកិច្ចនៃ ការចំណាយក្នុង១វគ្គនៃការចិញ្ចឹមឡើយ។
Download the App
Get our mobile app for the best experience
Facebook
LinkedIn
English
|
ភាសាខ្មែរ
|
ภาษาไทย
|
Tiếng Việt
|
မြန်မာစာ
|
ພາສາລາວ
Feeds
Guidelines
Weather
Business Linkage