logo

ប្រភេទចំណី

ប្រភេទចំណី

·       ប្រភេទចំណី៖ មានចំណីពីរប្រភេទដែលត្រូវផ្តល់ឱ្យត្រីស៊ី គឺចំណីសម្រេច/ចំណីគ្រាប់ និង ចំណីផ្សំដោយខ្លួនឯង។

·       ចំណីសម្រេច/ចំណីគ្រាប់៖ គឺជាចំណីដែលផលិតដោយក្រុមហ៊ុនសូនជាគ្រាប់ មានកំណត់កម្រិតប្រូតេអុីន សារធាតុចិញ្ចឹម ទំហំ មានការវេចខ្ចប់ត្រឹមត្រូវ មានការណែនាំពីវិធីប្រើប្រាស់ និងមានការរក្សាទុកច្បាស់លាស់។

·       ជាទូទៅចំណីគ្រាប់មានតម្លៃថ្លៃ ប៉ុន្តែមានការប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការ ចិញ្ចឹមត្រីប្រាបែបឧស្សាហកម្មនាំចេញ និងកសិដ្ឋានធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ដោយសារចំណីគ្រាប់មានភាពងាយស្រួលគ្រប់គ្រង ថែរក្សា ប្រើប្រាស់ និងសម្រេចលទ្ធផលបានតាមផែនការកំណត់។

·       ចំណីផ្សំដោយខ្លួនឯង៖ មានសូនជាគ្រាប់ និងពូនជាដុំ មានតម្លៃទាប ដោយប្រើវត្ថុធាតុដើមខុសៗគ្នាអាស្រ័យទៅតាមតំបន់ ប៉ុន្តែកម្រិតប្រូតេអុីនមិនច្បាស់លាស់នោះទេ។ ការកែច្នៃត្រូវចំណាយពេលវេលា និងកម្លាំងពលកម្មច្រើន។

·     វារីវប្បករប្រើប្រាស់ចំណីផ្សំខ្លួនឯងដោយយល់ឃើញថាចំណីមានតម្លៃទាប ប៉ុន្តែមិនបានគិតអំពីសមាមាត្រចំណី កម្លាំងពលកម្ម រយៈពេលនៃការចិញ្ចឹម និងការវិភាគសេដ្ឋកិច្ចនៃ ការចំណាយក្នុង១វគ្គនៃការចិញ្ចឹមឡើយ។