Feeds
Guidelines
Business Linkage
Weather
About Us
ការលែងកូនត្រីពូជ
កូនត្រីគួរលែងនៅពេលមេឃស្រឡះ សីតុណ្ហភាពត្រជាក់។
កុំលែងកូនត្រីនៅពេលមេឃមានភ្លៀង ពីព្រោះទឹកភ្លៀងមានជាតិអាស៊ីតនៅស្រទាប់លើនៃផ្ទៃទឹកក្នុងស្រះអាចធ្វើឱ្យត្រីងាប់បាន។
មុនពេលលែង កូនត្រីចូលទៅក្នុងស្រះ គួរយកកូនត្រីត្រាំជាមួយទឹកអំបិលដែលមានកម្រិតជាតិប្រៃ ២-៣ភាគពាន់ រយៈពេល ៥-៦ នាទី ដើម្បីព្យាបាលស្នាមរបួស និងកម្ចាត់ពពួកសត្វល្អិតតោងជាប់នឹងដងខ្លួនត្រី។
មុននឹងលែងកូនត្រី ត្រូវដាក់ថង់ត្រីត្រាំក្នុងស្រះរយៈពេល ១០-២០នាទី ដើម្បីធ្វើឱ្យសីតុណ្ហភាព ខាងក្រៅ និងក្នុងថង់ប្រហាក់ប្រហែលគ្នា និងបន្ថយការនឿយហត់របស់ត្រី។
បន្ទាប់មកស្រាយមាត់ថង់ និងបាចទឹកពីខាងក្រៅចូលទៅក្នុងថង់បន្តិចម្តងៗ ឱ្យកូនត្រីហែលចេញតាមសម្រួល។
មិនត្រូវយកកូនត្រីទៅ ចាក់ចូលស្រះភ្លាមៗទាំងបង្ខំនោះទេ ពីព្រោះទឹកក្នុងស្រះ និងក្នុងថង់មានសីតុណ្ហភាពខុសគ្នា ដែលកូនត្រីមិនអាចធន់នឹងការប្រែប្រួលសីតុណ្ហភាពយ៉ាងឆាប់រហ័សនោះទេ ហើយអាចធ្វើឱ្យត្រីខ្សោយ ឬងាប់បាន។
Download the App
Get our mobile app for the best experience
Facebook
LinkedIn
English
|
ភាសាខ្មែរ
|
ภาษาไทย
|
Tiếng Việt
|
မြန်မာစာ
|
ພາສາລາວ
Feeds
Guidelines
Weather
Business Linkage