· កូនត្រីគួរលែងនៅពេលមេឃស្រឡះ សីតុណ្ហភាពត្រជាក់។
· កុំលែងកូនត្រីនៅពេលមេឃមានភ្លៀង ពីព្រោះទឹកភ្លៀងមានជាតិអាស៊ីតនៅស្រទាប់លើនៃផ្ទៃទឹកក្នុងស្រះអាចធ្វើឱ្យត្រីងាប់បាន។
· មុនពេលលែង កូនត្រីចូលទៅក្នុងស្រះ គួរយកកូនត្រីត្រាំជាមួយទឹកអំបិលដែលមានកម្រិតជាតិប្រៃ ២-៣ភាគពាន់ រយៈពេល ៥-៦ នាទី ដើម្បីព្យាបាលស្នាមរបួស និងកម្ចាត់ពពួកសត្វល្អិតតោងជាប់នឹងដងខ្លួនត្រី។
· មុននឹងលែងកូនត្រី ត្រូវដាក់ថង់ត្រីត្រាំក្នុងស្រះរយៈពេល ១០-២០នាទី ដើម្បីធ្វើឱ្យសីតុណ្ហភាព ខាងក្រៅ និងក្នុងថង់ប្រហាក់ប្រហែលគ្នា និងបន្ថយការនឿយហត់របស់ត្រី។
· បន្ទាប់មកស្រាយមាត់ថង់ និងបាចទឹកពីខាងក្រៅចូលទៅក្នុងថង់បន្តិចម្តងៗ ឱ្យកូនត្រីហែលចេញតាមសម្រួល។
· មិនត្រូវយកកូនត្រីទៅ ចាក់ចូលស្រះភ្លាមៗទាំងបង្ខំនោះទេ ពីព្រោះទឹកក្នុងស្រះ និងក្នុងថង់មានសីតុណ្ហភាពខុសគ្នា ដែលកូនត្រីមិនអាចធន់នឹងការប្រែប្រួលសីតុណ្ហភាពយ៉ាងឆាប់រហ័សនោះទេ ហើយអាចធ្វើឱ្យត្រីខ្សោយ ឬងាប់បាន។