logo

ជំងឺប៉េស្តជ្រូក

ជំងឺប៉េស្តជ្រូក

ជំងឺប៉េស្តជ្រូក 

·       ជាជំងឺបង្កឡើងដោយពួកវីរុស អាចកើតឡើងលើជ្រូកគ្រប់អាយុ និងបណ្តាលឱ្យកូនជ្រូកងាប់ សើរ ១០០ ភាគរយ ។

រោគសញ្ញា 

·       កំដៅឡើងខ្ពស់ ៤០-៤១ អង្សាសេ

·       លាមករាក បន្ទាប់កៀន ពណ៌ខ្មៅមូលតូចៗ

·       ជ្រូកច្រើនដេកផ្តុំគ្នា និងមានស្នាមកន្ទួលអុចៗនៅលើស្បែកដូចមូសខាំ

·       ហើមត្របកភ្នែក ភ្នែកក្រហម ពពីកភ្នែកខាប់

ការព្យាបាល និងការពារ 

·       ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាចប្រើអង់ទីប៊ីយោទិក ដែលមានសកម្មភាពទូលាយ ដូចជា អាម៉ុកស៊ីលីន អុកស៊ីតេត្រាស៊ីគ្លីន ជាដើម ។

·       នៅពេលនោះដែរ ប្រើថ្នាំបញ្ចុះកំដៅ និងវីតាមីន ដើម្បីឱ្យប្រព័ន្ធការពាររបស់ជ្រូកបានប្រសើរឡើង អាចទប់ទល់នឹងជំងឺឱកាសនិយម ដូចជា មីកូប្លាស្មា សារទឹក អាក់ទីណូបាក់ស៊ីលីស ស្ត្រីបតូកុកកូស...

·      

ត្រូវចាក់ថ្នាំការពារឱ្យបានទៀងទាត់ ទៅតាមការណែនាំរបស់ក្រុមហ៊ុនផលិតថ្នាំ ។