· ជាជំងឺបង្កឡើងដោយពួកវីរុស អាចកើតឡើងលើជ្រូកគ្រប់អាយុ និងបណ្តាលឱ្យកូនជ្រូកងាប់ សើរ ១០០ ភាគរយ ។
· កំដៅឡើងខ្ពស់ ៤០-៤១ អង្សាសេ
· លាមករាក បន្ទាប់កៀន ពណ៌ខ្មៅមូលតូចៗ
· ជ្រូកច្រើនដេកផ្តុំគ្នា និងមានស្នាមកន្ទួលអុចៗនៅលើស្បែកដូចមូសខាំ
· ហើមត្របកភ្នែក ភ្នែកក្រហម ពពីកភ្នែកខាប់
· ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែយើងអាចប្រើអង់ទីប៊ីយោទិក ដែលមានសកម្មភាពទូលាយ ដូចជា អាម៉ុកស៊ីលីន អុកស៊ីតេត្រាស៊ីគ្លីន ជាដើម ។
· នៅពេលនោះដែរ ប្រើថ្នាំបញ្ចុះកំដៅ និងវីតាមីន ដើម្បីឱ្យប្រព័ន្ធការពាររបស់ជ្រូកបានប្រសើរឡើង អាចទប់ទល់នឹងជំងឺឱកាសនិយម ដូចជា មីកូប្លាស្មា សារទឹក អាក់ទីណូបាក់ស៊ីលីស ស្ត្រីបតូកុកកូស...
·
ត្រូវចាក់ថ្នាំការពារឱ្យបានទៀងទាត់ ទៅតាមការណែនាំរបស់ក្រុមហ៊ុនផលិតថ្នាំ ។