logo

គោលការណ៍ការពារជំងឺ

គោលការណ៍ការពារជំងឺ

គោលការណ៍ការពារជំងឺ 

·       ការការពារជំងឺមាន ៣ ប្រភេទ

 សកម្មភាពការពារទូទៅ 

·       សំអាត និងបាញ់ថ្នាំសំលាប់មេរោគជាប្រចាំ ហើយផ្តល់ទឹក និងចំណី ដែលមានគុណភាព ឱ្យបានគ្រប់គ្រាន់ ។

·       លុបបំបាត់ប្រភពបង្កើតមេរោគ ដូចជា លាមក ទឹកនោម កំរាលរបស់ជ្រូកឈឺ និង ជ្រូកងាប់ ។

·       បំបែកជ្រូកឈឺចេញពីជ្រូកជា ចំណែកឯជ្រូកងាប់ ត្រូវកប់ចោលជម្រៅប្រហែល ១ ម៉ែត្រត្រួតពិនិត្យចរាចរសត្វចេញ និងចូលក្នុងភូមិ ។

·       នៅក្នុងទ្រុង និងបរិវេណទ្រុង ត្រូវឱ្យមានខ្យល់ចេញចូលបានល្អ កុំត្រជាក់ ឬក្តៅពេក កំរាលត្រូវស្ងួត និងមានអនាម័យល្អ ។

·       អនុវត្តការចិញ្ចឹមបែបបញ្ចូលទាំងអស់ និងបញ្ចេញលក់ទាំងអស់ ។

·       កុំដាក់ជ្រូកក្នុងទ្រុងចង្អៀតពេក គួរដាក់តាមទំងន់ ភេទ ឬដាក់ទៅតាមអាយុ ។