· ការការពារជំងឺមាន ៣ ប្រភេទ
· សំអាត និងបាញ់ថ្នាំសំលាប់មេរោគជាប្រចាំ ហើយផ្តល់ទឹក និងចំណី ដែលមានគុណភាព ឱ្យបានគ្រប់គ្រាន់ ។
· លុបបំបាត់ប្រភពបង្កើតមេរោគ ដូចជា លាមក ទឹកនោម កំរាលរបស់ជ្រូកឈឺ និង ជ្រូកងាប់ ។
· បំបែកជ្រូកឈឺចេញពីជ្រូកជា ចំណែកឯជ្រូកងាប់ ត្រូវកប់ចោលជម្រៅប្រហែល ១ ម៉ែត្រត្រួតពិនិត្យចរាចរសត្វចេញ និងចូលក្នុងភូមិ ។
· នៅក្នុងទ្រុង និងបរិវេណទ្រុង ត្រូវឱ្យមានខ្យល់ចេញចូលបានល្អ កុំត្រជាក់ ឬក្តៅពេក កំរាលត្រូវស្ងួត និងមានអនាម័យល្អ ។
· អនុវត្តការចិញ្ចឹមបែបបញ្ចូលទាំងអស់ និងបញ្ចេញលក់ទាំងអស់ ។
· កុំដាក់ជ្រូកក្នុងទ្រុងចង្អៀតពេក គួរដាក់តាមទំងន់ ភេទ ឬដាក់ទៅតាមអាយុ ។