· ជាធម្មតា មេជ្រូកនឹងកើតកូនបន្ទាប់ពីផើមរយៈពេលប្រហែល ១១៤ ថ្ងៃ។
· ត្រូវលាងសំអាត ទ្រូងឱ្យបានស្អាត ដោយបាញ់សំលាប់មេរោគឱ្យបាន ២ អាទិត្យ។
· បន្ទាប់មក ត្រូវដេញមេផើម ទៅដាក់ទ្រូងមេកើតកូនយ៉ាងតិច ៧ ថ្ងៃ មុនពេលកើត។
· ១០ ថ្ងៃ មុនពេលកើត ប្រដាប់បន្តពូជ ហើមប៉ោង កន្សោមដោះរីកធំ និងឡើងរឹង។
· នៅពេលជិតកើតកូន មេជ្រូកបង្ហាញអាការៈទុក្ខភ័យ អាចខាំជញ្ជាំង ប្រដាប់បន្តពូជ និងកន្សោមដោះតឹង មានពណ៌ក្រហមស្រស់ ។
· នៅពេលយើងច្របាច់ កន្សោមដោះថ្នមៗ ប្រសិនបើមានទឹកដោះចេញ បានន័យថា មេជ្រូកជិតដល់ពេលកើតកូនហើយ ។
· ទ្រូងកើតកូន គួរតែរៀបចំដោយមានចំបើងនៅលើកំរាល ហើយកន្សោមដោះ និងចុងដោះ ត្រូវតែ សំអាតឱ្យស្អាត ។
· ជាទូទៅ ៨-១២ ម៉ោង មុនកើតទឹកដោះចាប់ផ្តើមចេញ ។
· ៣០-៩០ នាទីមុនកើត មានហូរឈាមព្រឿងៗ ហូរចេញពីប្រដាប់បន្តពូជ និងមានអាចម៍ព្រៃ។
· សីតុណ្ហភាពធម្មតារបស់ មេជ្រូកគឺ៣៩ អង្សាសេ បើលើសពីនេះ យើងត្រូវពិនិត្យមើលតើប្រដាប់បន្តពូជរបស់វាមានហូរខ្ទុះមានក្លិនស្អុយដែរឬទេ? ហើយភ្នែករបស់វាឡើងក្រហមដែរឬទេ?
· បើមានបញ្ហានេះ កូនជ្រូក អាចមានងាប់ក្នុងពោះ ឬពិបាកកើតកូន ដោយវាធំពេក ឬកើតខុសពីធម្មតា។