logo

ការកើតកូន

ការកើតកូន

៨.១ មុនពេលកើត ក្នុងពេលកើត និងក្រោយពេលកើតកូន

៨.១.១. មុនពេលកើត 

·       ជាធម្មតា មេជ្រូកនឹងកើតកូនបន្ទាប់ពីផើមរយៈពេលប្រហែល ១១៤ ថ្ងៃ។

·       ត្រូវលាងសំអាត ទ្រូងឱ្យបានស្អាត ដោយបាញ់សំលាប់មេរោគឱ្យបាន ២ អាទិត្យ។

·       បន្ទាប់មក ត្រូវដេញមេផើម ទៅដាក់ទ្រូងមេកើតកូនយ៉ាងតិច ៧ ថ្ងៃ មុនពេលកើត។

·       ១០ ថ្ងៃ មុនពេលកើត ប្រដាប់បន្តពូជ ហើមប៉ោង កន្សោមដោះរីកធំ និងឡើងរឹង។

·       នៅពេលជិតកើតកូន មេជ្រូកបង្ហាញអាការៈទុក្ខភ័យ អាចខាំជញ្ជាំង ប្រដាប់បន្តពូជ និងកន្សោមដោះតឹង មានពណ៌ក្រហមស្រស់ ។

·       នៅពេលយើងច្របាច់ កន្សោមដោះថ្នមៗ ប្រសិនបើមានទឹកដោះចេញ បានន័យថា មេជ្រូកជិតដល់ពេលកើតកូនហើយ ។

·       ទ្រូងកើតកូន គួរតែរៀបចំដោយមានចំបើងនៅលើកំរាល ហើយកន្សោមដោះ និងចុងដោះ ត្រូវតែ សំអាតឱ្យស្អាត ។

·       ជាទូទៅ ៨-១២ ម៉ោង មុនកើតទឹកដោះចាប់ផ្តើមចេញ ។

·       ៣០-៩០ នាទីមុនកើត មានហូរឈាមព្រឿងៗ ហូរចេញពីប្រដាប់បន្តពូជ និងមានអាចម៍ព្រៃ។

·       សីតុណ្ហភាពធម្មតារបស់ មេជ្រូកគឺ៣៩ អង្សាសេ បើលើសពីនេះ យើងត្រូវពិនិត្យមើលតើប្រដាប់បន្តពូជរបស់វាមានហូរខ្ទុះមានក្លិនស្អុយដែរឬទេ? ហើយភ្នែករបស់វាឡើងក្រហមដែរឬទេ?

·       បើមានបញ្ហានេះ កូនជ្រូក អាចមានងាប់ក្នុងពោះ ឬពិបាកកើតកូន ដោយវាធំពេក ឬកើតខុសពីធម្មតា។