logo

ការគ្រប់គ្រងមេជ្រូកផ្តាច់ដោះ

ការគ្រប់គ្រងមេជ្រូកផ្តាច់ដោះ

·  នៅពេលមេជ្រូកផ្តាច់ដោះ៖ មេជ្រូកទាំងនោះគេហៅថា មេជ្រូកផ្តាច់ដោះត្រៀមរកឈ្មោល។

·  បែបនេះមានន័យថា វាត្រៀមខ្លួនសំរាប់ការបង្កាត់ពេលបន្ទាប់ ។

·  ជាធម្មតា មេជ្រូកបែបនេះ រកឈ្មោលប្រហែល ៧-១៥ ថ្ងៃ ក្រោយពេលផ្តាច់ដោះ។

·  មេជ្រូកដែលទើបតែផ្តាច់ដោះ៖ គឺស្គម ដោយសារវាថែទាំកូន ។

·   ជ្រូកមេទាំងនោះ ត្រូវការផ្តល់ចំណីមានគុណភាព ដើម្បីឱ្យវាមានសុខភាព ល្អ និងឆាប់រកឈ្មោល។

· ពួកវាត្រូវដាក់នៅជិតជ្រូកបា និងចំណីគួរផ្តល់ប្រហែល ២.៥-៣ គ.ក សំរាប់មួយក្បាលក្នុងមួយថ្ងៃ។