· នៅពេលមេជ្រូកផ្តាច់ដោះ៖ មេជ្រូកទាំងនោះគេហៅថា មេជ្រូកផ្តាច់ដោះត្រៀមរកឈ្មោល។
· បែបនេះមានន័យថា វាត្រៀមខ្លួនសំរាប់ការបង្កាត់ពេលបន្ទាប់ ។
· ជាធម្មតា មេជ្រូកបែបនេះ រកឈ្មោលប្រហែល ៧-១៥ ថ្ងៃ ក្រោយពេលផ្តាច់ដោះ។
· មេជ្រូកដែលទើបតែផ្តាច់ដោះ៖ គឺស្គម ដោយសារវាថែទាំកូន ។
· ជ្រូកមេទាំងនោះ ត្រូវការផ្តល់ចំណីមានគុណភាព ដើម្បីឱ្យវាមានសុខភាព ល្អ និងឆាប់រកឈ្មោល។
· ពួកវាត្រូវដាក់នៅជិតជ្រូកបា និងចំណីគួរផ្តល់ប្រហែល ២.៥-៣ គ.ក សំរាប់មួយក្បាលក្នុងមួយថ្ងៃ។