logo

ការប្រមូលផលសម្រេច

ការប្រមូលផលសម្រេច
  • អត្រាលូតលាស់អាស្រ័យលើប្រព័ន្ធចិញ្ចឹម និងការអោយចំណី ទម្ងន់ត្រី ៣០០-៧០០ ក្រាមក្រោយពីចិញ្ចឹមបានរយៈពេល ៥-៦ ខែ។ ដូច្នេះត្រីអាចប្រមូលផលបានទាំងស្រុងតែម្តង។
  • បញ្ឈប់ការចំណីត្រីមុនពេលប្រមូលផល ១-២ ថ្ងៃ ដើម្បីបង្កើនគុណភាពទឹក គុណភាពត្រី និងអត្រារស់ក្នុងអំឡុងពេលប្រមូលផល។

  • បង្ហូរទឹកស្រះខ្លះ ដើម្បីកាត់បន្ថយភាពស្ត្រេសដល់ត្រី។ ប្រមូលផលនៅពេលព្រឹកព្រលឹម ឬពេលល្ងាចប្រសិនបើសីតុណ្ហភាពទឹកត្រជាក់។

  • គួរតែរៀបចំនូវឧបករណ៍ដែលត្រូវការចាំបាច់ទាំងអស់សម្រាប់ការប្រមូលផល និងទឹកកកដែលត្រូវការសម្រាប់ពេលដឹកជញ្ជូន។

  • ទំហំអួនគួរសមស្របនឹងទំហំស្រះ។
  • ខ្សែពួរខាងក្រោមនៃអួនគួរត្រូវបានភ្ជាប់ទៅនឹងសំណរ។ ទម្ងន់សំណរដែលធ្ងន់ត្រូវបានភ្ជាប់ទៅនឹងខ្សែដើម្បីអោយការប្រមូលផលប្រកបដោយប្រសិទ្ធភាព។

  • ចាំបាច់ត្រូវទៅដល់ទីផ្សារទាន់ពេល ដើម្បីអោយត្រីនៅស្រស់ល្អ។ បើអ្នកទិញមកទិញនៅស្រះ គួរទាក់ទងជាមុន។