បញ្ឈប់ការចំណីត្រីមុនពេលប្រមូលផល ១-២ ថ្ងៃ ដើម្បីបង្កើនគុណភាពទឹក គុណភាពត្រី និងអត្រារស់ក្នុងអំឡុងពេលប្រមូលផល។
បង្ហូរទឹកស្រះខ្លះ ដើម្បីកាត់បន្ថយភាពស្ត្រេសដល់ត្រី។ ប្រមូលផលនៅពេលព្រឹកព្រលឹម ឬពេលល្ងាចប្រសិនបើសីតុណ្ហភាពទឹកត្រជាក់។
គួរតែរៀបចំនូវឧបករណ៍ដែលត្រូវការចាំបាច់ទាំងអស់សម្រាប់ការប្រមូលផល និងទឹកកកដែលត្រូវការសម្រាប់ពេលដឹកជញ្ជូន។
ខ្សែពួរខាងក្រោមនៃអួនគួរត្រូវបានភ្ជាប់ទៅនឹងសំណរ។ ទម្ងន់សំណរដែលធ្ងន់ត្រូវបានភ្ជាប់ទៅនឹងខ្សែដើម្បីអោយការប្រមូលផលប្រកបដោយប្រសិទ្ធភាព។