logo

ការសាងសង់ស្រះ

ការសាងសង់ស្រះ
  • ស្រះត្រូវតែរៀបចំនៅកន្លែងដែលសមស្រប។
  • ស្រះរាងចតុកោណ គឺងាយស្រួលសម្រាប់តាមដានអត្រានៃការស៊ីចំណីរបស់ត្រី ការបញ្ចូលទឹក ការប្រមូលផល ក៏ដូចជាការសម្អាតបាតស្រះផងដែរ។
  • ភ្លឺស្រះ ត្រូវតែសាងសង់ដោយផ្អែកលើប្រភេទដី ស្ថានភាពទឹកភ្លៀងនៅក្នុងតំបន់ ហើយកម្ពស់សមស្របដើម្បីជៀសវាងទឹកជំនន់។

  • ខ្នងនៃភ្លឺស្រះ គឺត្រូវសាងសង់ឡើង ដើម្បីងាយស្រួលតាមដានត្រី ការអោយចំណី និងការប្រមូលផលរវាងស្រះនីមួយៗ។
  • ជើងទេនៃភ្លឺស្រះ ត្រូវតែសាងសង់ដើម្បីធានាថាអាចទប់ទល់នឹងទឹកជំនន់ និងទឹករលកបាន។
  • ត្រូវសាងសង់ជើងទេពីបាតស្រះទៅខ្នងភ្លឺស្រះដោយមានជម្រាលដើម្បីកាត់បន្ថយការហូរច្រោះដីពីជម្រាល។
  • កន្លែងបង្ហូរទឹកត្រូវទាបជាង ២ភាគរយ នៃបាតស្រះ។

  • ការចិញ្ចឹមត្រីទីឡាព្យាឈ្មោលតែមួយមុខ គឺអាចចិញ្ចឹមបាន ទោះបីនៅក្នុងស្រះទំហំត្រឹមតែ ៣០ម៉ែត្រការ៉េក៏ដោយ។

  • ជម្រៅទឹកល្អបំផុតគឺ ១,៥ ម៉ែត្រ ហើយបង្គោលវាស់កម្ពស់ទឹក គួរដាក់ក្នុងស្រះមុនពេលបញ្ចូលទឹក ដើម្បីងាយស្រួលកំណត់ជម្រៅទឹក។

  • សាងសង់ស្ពានឬស្សី ឬឈើប្រវែង ៣ ម៉ែត្រក្នុងស្រះ ដើម្បីជាកន្លែងអោយចំណីត្រី។

  • បំពង់បញ្ចូល និងបញ្ចេញទឹក ត្រូវតែនៅដាច់ដោយឡែកពីគ្នា ដោយប្រើបំពង់ទីបក្រាស់ដែលមានអង្កត់ផ្ចិត ៣-៤ សង់ទីម៉ែត្រ ដែលសមស្របសម្រាប់បញ្ចូល និងបញ្ចេញទឹក។

  • ត្រូវធ្វើរបង ឬរនាំងដើម្បីការពារសត្វចូលស៊ីត្រី និងការហូរចូលនូវប្រភេទត្រីធម្មជាតិ (ត្រីព្រៃ) ទៅក្នុងស្រះ។

Tips on how to be successful in Tilapia farming. - Smart Farmer Africa

រូបភាពទី១ ប្រព័ន្ធអាងចិញ្ចឹមត្រី (ប្រភព៖ កសិករឆ្លាតវៃនៅអាហ្រ្វិក)