ភ្លឺស្រះ ត្រូវតែសាងសង់ដោយផ្អែកលើប្រភេទដី ស្ថានភាពទឹកភ្លៀងនៅក្នុងតំបន់ ហើយកម្ពស់សមស្របដើម្បីជៀសវាងទឹកជំនន់។
កន្លែងបង្ហូរទឹកត្រូវទាបជាង ២ភាគរយ នៃបាតស្រះ។
ការចិញ្ចឹមត្រីទីឡាព្យាឈ្មោលតែមួយមុខ គឺអាចចិញ្ចឹមបាន ទោះបីនៅក្នុងស្រះទំហំត្រឹមតែ ៣០ម៉ែត្រការ៉េក៏ដោយ។
ជម្រៅទឹកល្អបំផុតគឺ ១,៥ ម៉ែត្រ ហើយបង្គោលវាស់កម្ពស់ទឹក គួរដាក់ក្នុងស្រះមុនពេលបញ្ចូលទឹក ដើម្បីងាយស្រួលកំណត់ជម្រៅទឹក។
សាងសង់ស្ពានឬស្សី ឬឈើប្រវែង ៣ ម៉ែត្រក្នុងស្រះ ដើម្បីជាកន្លែងអោយចំណីត្រី។
បំពង់បញ្ចូល និងបញ្ចេញទឹក ត្រូវតែនៅដាច់ដោយឡែកពីគ្នា ដោយប្រើបំពង់ទីបក្រាស់ដែលមានអង្កត់ផ្ចិត ៣-៤ សង់ទីម៉ែត្រ ដែលសមស្របសម្រាប់បញ្ចូល និងបញ្ចេញទឹក។
រូបភាពទី១ ប្រព័ន្ធអាងចិញ្ចឹមត្រី (ប្រភព៖ កសិករឆ្លាតវៃនៅអាហ្រ្វិក)