- យកល្អត្រូវតម្លើងប្រព័ន្ធស្រោចស្រពក្រោយពេលដាំកូនស្វាយចន្ទីបាន ១សប្តាហ៍ដើម្បីអោយកូនស្វាយ ចន្ទីមានសភាពរឹងមាំល្មមសិន ព្រោះសកម្មភាពតម្លើងវាអាចធ្វើអោយប៉ះពាល់ដើមស្វាយចន្ទីដែលទើបនឹងដាំ ។
- ក្នុងមួយដើមត្រូវដាក់ក្បាលបញ្ចេញទឹកចំនួន២ ដោយដាក់ចំងាយពីគល់ដំណាំប្រហែល១ម៉ែត្រ។
- ដំណាំស្វាយចន្ទីជាដំណាំដែលមានអាយុវែងដែលមានវគ្កលូតលាស់របស់វាត្រូវបានគេបែងចែកទៅតាមអាយុកាលដោយសារត្រូវការទឹកគឺវាប្រែប្រួលទៅតាមអាយុកាលរបស់វាដែរគឺចាប់ពីឆ្នាំទី១ ដល់ ឆ្នាំទី៨ ។
- ចំពោះការស្រោចស្រព គឺធ្វើឡើងតែ១ដងក្នុងមួយសប្តាហ៍ ដោយត្រូវអនុវត្តការស្រោចស្រពលើផ្ទៃ ដី១ហិចតា។