logo

របៀបតម្លើងប្រព័ន្ធស្រោចស្រព

របៀបតម្លើងប្រព័ន្ធស្រោចស្រព

យកល្អត្រូវតម្លើងប្រព័ន្ធស្រោចស្រពក្រោយពេល​ដាំកូនស្វាយ​ចន្ទីបាន ១សប្តាហ៍ដើម្បីអោយកូនស្វាយ ចន្ទីមានសភាពរឹងមាំល្មមសិន​ ព្រោះសកម្មភាពតម្លើងវាអាចធ្វើអោយប៉ះពាល់ដើមស្វាយចន្ទីដែលទើបនឹងដាំ ។

ក្នុងមួយដើមត្រូវដាក់ក្បាលបញ្ចេញទឹកចំនួន២ ដោយដាក់ចំងាយពីគល់ដំណាំប្រហែល១ម៉ែត្រ។​

ដំណាំស្វាយចន្ទីជាដំណាំដែលមានអាយុវែង​ដែលមានវគ្កលូតលាស់របស់វាត្រូវបានគេបែងចែកទៅតាមអាយុកាលដោយសារត្រូវការទឹកគឺវាប្រែប្រួលទៅតាមអាយុកាលរបស់វាដែរគឺចាប់ពីឆ្នាំទី១ ដល់ ឆ្នាំទី៨ ។

ចំពោះការស្រោចស្រព គឺធ្វើឡើងតែ១ដងក្នុងមួយសប្តាហ៍ ដោយត្រូវអនុវត្តការស្រោចស្រពលើផ្ទៃ ដី១ហិចតា។