ដាក់ជីធម្មជាតិចំនួនច្រើនដូចជា លាមកគោ លាមកមាន់/ជ្រូក កាកសំណល់រុក្ខជាតិ ផេះអង្កាម (RHA) ទៅក្នុងស្រែឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។
ធ្វើការដាំដំណាំបង្វិលជាមួយពពួកឡេហ្គោម និងដំណាំសណ្តែកបន្ទាប់ពីស្រូវរដូវវស្សា ជំនួសឱ្យការដាំស្រូវពីរដង ដើម្បីជៀសវាងការរិចរិលដី និងបង្កឱ្យកើតមានការជាតិពុលជាតិដែក (ធ្វើអោយរុក្ខជាតិខ្លី និងប្រែទៅជាក្រហម)