logo

ជីធម្មជាតិ

ជីធម្មជាតិ
  • ដាក់ជីធម្មជាតិចំនួនច្រើនដូចជា លាមកគោ លាមកមាន់/ជ្រូក កាកសំណល់រុក្ខជាតិ ផេះអង្កាម (RHA) ទៅក្នុងស្រែឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។

  • ស្មៅ និងចំបើងគួរតែត្រូវលាយបញ្ចូលគ្នាឱ្យបានល្អជាមួយដី ហើយរៀបចំការភ្ជួររាស់រហូតដល់ដីមានសភាពម៉ត់ល្អ និងមានជីជាតិគ្រប់គ្រាន់។
  • ក្នុងអំឡុងពេលរៀបចំដីថ្នាលសាប និងដីស្រែ ត្រូវតែស្រោចស្រព និងរក្សាទឹកឱ្យបានគ្រប់គ្រាន់ក្នុងដី ដើម្បីទប់ស្កាត់ការបាត់បង់សារធាតុចិញ្ចឹមពីជីសរីរាង្គ។
  • ប្រសិនបើដីមានទឹកច្រើនពេក ជាមួយការបាត់បង់វាយនភាពដី និងមានការពុលជាតិដែកលើដំណាំ សូមប្រើ RHA និងកំបោរ ៤ ទៅ ៦ ប៉ាវ (២៥គីឡូ)។
  • ធ្វើការដាំដំណាំបង្វិលជាមួយពពួកឡេហ្គោម និងដំណាំសណ្តែកបន្ទាប់ពីស្រូវរដូវវស្សា ជំនួសឱ្យការដាំស្រូវពីរដង ដើម្បីជៀសវាងការរិចរិលដី និងបង្កឱ្យកើតមានការជាតិពុលជាតិដែក (ធ្វើអោយរុក្ខជាតិខ្លី និងប្រែទៅជាក្រហម)