ក. របៀបចិញ្ច្រាំចុង និងស្លឹកដំឡូងមី
· មែកខាងចុង និងស្លឹកដំឡូងមីដែលកាច់បានត្រូវចិញ្ច្រាំឱ្យល្អិតៗ ឬកំណាត់ខ្លីៗ។
ចំណាំ៖ កសិករមិនត្រូវទុកស្លឹកដំឡូងមី ឡើងពណ៌លឿង ដែលនាំឱ្យខូចគុណភាព នោះទេ។
ខ. របៀបហាលថ្ងៃ
· ក្រោយពីចិញ្ច្រាំរួច ត្រូវយកមកហាលលើកំរាលដោយពង្រាយស្តើងៗឱ្យបាន ស្ងួតល្អ ។ គួរហាលលើ កៅស៊ូតង់ ឬសង្កសី ឬកំរាលផ្សេងដែលឆាប់ស្ងួត ។
គ. ការរក្សាទុកស្លឹកដំឡូងមីស្ងួត
· ស្លឹកដំឡូងមីស្ងួតត្រូវច្រកបាវ ឬការ៉ុង រក្សាទុកឱ្យបានល្អ ។
· បើស្លឹកដំឡូងមីស្ងួតមិនត្រូវទឹក ឬសើមទេ វាអាចទុកបានរហូតដល់ ៦ខែ ដោយមិនខូចគុណភាព។
ការផ្តល់ឱ្យគោស៊ី
· កសិករអាចយកស្លឹកដំឡូងមីស្ងួតចំនួន ២០ ទៅ ៣០គីឡូក្រាម លាយជាមួយចំបើងផ្អាប់ ចំនួន ១០០គីឡូក្រាម ឱ្យគោស៊ី ។
· គោក្របី ១ក្បាលអាចស៊ីស្លឹកដំឡូងមីស្ងួតចំនួន ២០០ ក្រាម ក្នុង ១ថ្ងៃ ។
ឃ. ការផ្អាប់
· ការផ្អាប់ ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធិភាព និងងាយស្រួលដើម្បីរក្សាស្លឹកដំឡូងមីឱ្យនៅមានគុណភាពល្អ សម្រាប់ធ្វើជាចំណីសត្វ ។
ង. របៀបធ្វើ
- បេះស្លឹក និងទងពីដើមដំឡូងរួចយកទៅហាល ថ្ងៃបន្តិច (ពី៣-៤ម៉ោង អាស្រ័យ លើអាកាសធាតុ)។
- ក្នុងស្លឹកដំឡូង១០គក្រ លាយជាមួយស្ករត្នោត ០.៥គក្រ និងទឹក០.៥លីត្រ ។
- ច្របល់ចូលគ្នាឱ្យសព្វ ច្រកចូលទៅក្នុងថង់ប្លាស្ទីក រួចច្របាច់យកខ្យល់ចេញឱ្យអស់ពីក្នុងថង់។
- បន្ទាប់មកចងមាត់ថង់ជាមួយពោះវៀនកៅស៊ូកង់ ដាក់ចូល ក្នុងពាង ឬកប់ក្នុងដី ។
ច. ការផ្តល់ឱ្យសត្វស៊ី
- ក្រោយពេលផ្អាប់ពី ២៥-៣០ ថ្ងៃ អាចយកស្លឹកដំឡូងផ្អាប់ឱ្យសត្វស៊ីបាន ។
- ក្នុងគោមួយក្បាលអាចផ្តល់ពី ៣-៥គក្រ ក្នុងមួយថ្ងៃ ។
- ស្លឹកដំឡូងផ្អាប់ អាចរក្សាទុកបានរយៈ ពេល ៦ខែ ។
ឆ. ការធ្វើចំណីផ្សំតាមផ្ទះកសិករ សម្រាប់ជាចំណីបំប៉នគោ
· ចំណីផ្សំនេះមានសារជាតិខ្ពស់គ្រប់គ្រាន់ ដូចជា៖ ប្រូតេអុីន វីតាមីន ថាមពល និងសារធាតុរ៉ែ ដែលធ្វើឱ្យគោក្របីលូតលាស់ធំធាត់លឿន ឆាប់រកឈ្មោល មានកំលាំង មាំមួន ។
· កសិករអាចទិញគោស្គមៗ មកចិញ្ចឹមបំប៉នសម្រាប់លក់បន្ត ។