logo

ការយកស្លឹក និងមើមដំឡូងមីមកហាលឱ្យស្ងួតដើម្បីធ្វើចំណីគោ

ការយកស្លឹក និងមើមដំឡូងមីមកហាលឱ្យស្ងួតដើម្បីធ្វើចំណីគោ

ក. របៀបចិញ្ច្រាំចុង និងស្លឹកដំឡូងមី

·       មែកខាងចុង និងស្លឹកដំឡូងមីដែលកាច់បានត្រូវចិញ្ច្រាំឱ្យល្អិតៗ ឬកំណាត់ខ្លីៗ។

ចំណាំ៖ កសិករមិនត្រូវទុកស្លឹកដំឡូងមី ឡើងពណ៌លឿង ដែលនាំឱ្យខូចគុណភាព នោះទេ។

ខ. របៀបហាលថ្ងៃ

·       ក្រោយពីចិញ្ច្រាំរួច ត្រូវយកមកហាលលើកំរាលដោយពង្រាយស្តើងៗឱ្យបាន ស្ងួតល្អ ។ គួរហាលលើ កៅស៊ូតង់ ឬសង្កសី ឬកំរាលផ្សេងដែលឆាប់ស្ងួត ។

 

. ការរក្សាទុកស្លឹកដំឡូងមីស្ងួត

·       ស្លឹកដំឡូងមីស្ងួតត្រូវច្រកបាវ ឬការ៉ុង រក្សាទុកឱ្យបានល្អ ។

·       បើស្លឹកដំឡូងមីស្ងួតមិនត្រូវទឹក ឬសើមទេ វាអាចទុកបានរហូតដល់ ៦ខែ ដោយមិនខូចគុណភាព។

ការផ្តល់ឱ្យគោស៊ី

·       កសិករអាចយកស្លឹកដំឡូងមីស្ងួតចំនួន ២០ ទៅ ៣០គីឡូក្រាម លាយជាមួយចំបើងផ្អាប់ ចំនួន ១០០គីឡូក្រាម ឱ្យគោស៊ី ។

 

·       គោក្របី ១ក្បាលអាចស៊ីស្លឹកដំឡូងមីស្ងួតចំនួន ២០០ ក្រាម ក្នុង ១ថ្ងៃ ។

 

. ការផ្អាប់

·       ការផ្អាប់ ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធិភាព និងងាយស្រួលដើម្បីរក្សាស្លឹកដំឡូងមីឱ្យនៅមានគុណភាពល្អ សម្រាប់ធ្វើជាចំណីសត្វ ។

. របៀបធ្វើ

បេះស្លឹក និងទងពីដើមដំឡូងរួចយកទៅហាល ថ្ងៃបន្តិច (ពី៣-៤ម៉ោង អាស្រ័យ លើអាកាសធាតុ)។

ក្នុងស្លឹកដំឡូង១០គក្រ លាយជាមួយស្ករត្នោត ០.៥គក្រ និងទឹក០.៥លីត្រ ។

ច្របល់ចូលគ្នាឱ្យសព្វ ច្រកចូលទៅក្នុងថង់ប្លាស្ទីក រួចច្របាច់យកខ្យល់ចេញឱ្យអស់ពីក្នុងថង់។

បន្ទាប់មកចងមាត់ថង់ជាមួយពោះវៀនកៅស៊ូកង់ ដាក់ចូល ក្នុងពាង ឬកប់ក្នុងដី ។

. ការផ្តល់ឱ្យសត្វស៊ី

ក្រោយពេលផ្អាប់ពី ២៥-៣០ ថ្ងៃ អាចយកស្លឹកដំឡូងផ្អាប់ឱ្យសត្វស៊ីបាន ។

ក្នុងគោមួយក្បាលអាចផ្តល់ពី ៣-៥គក្រ ក្នុងមួយថ្ងៃ ។

ស្លឹកដំឡូងផ្អាប់ អាចរក្សាទុកបានរយៈ ពេល ៦ខែ ។

. ការធ្វើចំណីផ្សំតាមផ្ទះកសិករ សម្រាប់ជាចំណីបំប៉នគោ

·       ចំណីផ្សំនេះមានសារជាតិខ្ពស់គ្រប់គ្រាន់ ដូចជា៖ ប្រូតេអុីន វីតាមីន ថាមពល និងសារធាតុរ៉ែ ដែលធ្វើឱ្យគោក្របីលូតលាស់ធំធាត់លឿន ឆាប់រកឈ្មោល មានកំលាំង មាំមួន ។

 

·       កសិករអាចទិញគោស្គមៗ មកចិញ្ចឹមបំប៉នសម្រាប់លក់បន្ត ។