+ គុណសម្បត្តិ និងគុណវិបត្តិចំពោះការជំរុញផ្កា
• អាចមានលទ្ធភាពចៀសផុតសន្សើមប្រៃ (ជំងឺផ្សិតក្នុងដំណាក់កាលផ្ការីក) និងអាចកាត់បន្ថយបានច្រើនចំពោះសត្វល្អិតបំផ្លាញផ្កា និងផ្លែ។
• អាចមានលទ្ធភាពខ្ពស់ក្នុងការកាន់ក្តិប និងចិញ្ចឹមផ្លែ ជាពិសេសចន្ទីពូជអឹម២៣ (M-23) ដែលអាចជំរុញឱ្យវាចេញផ្កាលើកទី១បាន ៥០% ព្រមទាំងចេញផ្កាដំណាលគ្នានឹងពូជអឹម១០ (M-10) និង អេច០៩ (H-09) ដែរ ។
• គុណវិបត្តិគឺអាចខូចផ្កាអស់បើសិនមានភ្លៀងធំធ្លាក់ចំពេលផ្កាកំពុងរីក ហើយទិន្នផលនឹងធ្លាក់ចុះលើកលែងតែពូជអឹម២៣ (M-23) និងអឹម១០ (M-10) ដែលផ្កាវារីកបណ្តើរៗ។
+ ដំណាក់កាលទី១
- ការតាក់តែងមែក និងដាក់ជី
+ ដំណាក់កាលទី២
ត្រូវបាញ់បញ្ចេញត្រួយផ្កា ដើម្បីឱ្យស្វាយចន្ទីចេញផ្កាស្រុះល្អ ត្រូវប្រើថ្នាំបំប៉នបន្ថែមសម្រាប់បរិមាណទឹក ១០០០លីត្រ៖
- ជីអឹមអេភី MAP (១២-៦១-0) ចំនួន ៤គីឡូក្រាម
- ជីម៉ាញ៉េស្យូម Magnisal ចំនួន ២គីឡូក្រាម
- ថ្នាំជំងឺវ៉ាលីដាមីស៊ីន Valydamicine ចំនួន ១លីត្រ
- ថ្នាំពុលក្លភីរីហ្វូស+សាយភើមីទ្រីន Chlorpyrifos+Cypermethrin= ១លីត្រ
- បាញ់ ២-៣ដង ដោយចន្លោះពីវគ្គមួយទៅវគ្គមួយចំនួន ៧-១៥ថ្ងៃម្តង។
+ ដំណាក់កាលទី៣
ត្រូវបាញ់បញ្ចេញត្រួយផ្កាដើម្បីឱ្យស្វាយចន្ទីចេញផ្កាស្រុះល្អត្រូវប្រើថ្នាំបំប៉នបន្ថែមសម្រាប់បរិមាណទឹក ១០០០ លីត្រ៖
- ជីអឹមខេភី MKP (0-៥២-៣៤) ចំនួន ៤គីឡូក្រាម
- ជីម៉ាល់ទីកាល់ Multi- Cal ចំនួន ៤គីឡូក្រាម
- បរ៉ុន Boron ចំនួន ១លីត្រ
- ថ្នាំពុលខាបារីល Cabaryl ចំនួន ១គីឡូក្រាម
- ថ្នាំជំងឺប្រូពីណែប Propineb ចំនួន ១គីឡូក្រាម
- បាញ់ ២-៣ដង ដោយចន្លោះពីវគ្គមួយទៅវគ្គមួយមានចំនួន ៧ ថ្ងៃម្តង
មានរូបមន្តមួយទៀតដើម្បីឱ្យចេញផ្កាស្រុះល្អត្រូវប្រើថ្នាំបំប៉នបន្ថែមសម្រាប់ទឹក ១០០០លីត្រ៖
- ជីអឹមខេភី MKP (0-៥២-៣៤) ចំនួន ៤គីឡូក្រាម
- ជីម៉ាល់ទីខេ Multi- K (១៣-0-៤៦) ចំនួន ៤គីឡូក្រាម
- បរ៉ុន Boron ចំនួន ១លីត្រ
- ថ្នាំជំរុញអាតូនីក Atonik ចំនួន ៥00មីលីលីត្រ
- ថ្នាំជំងឺកាបិនដាស៊ីម+ហេស្សាខូណាសូល Cabendazim+Hezaconazole ចំនួន ១លីត្រ
- ថ្នាំពុលខាបារីល Cabaryl ចំនួន ១គីឡូក្រាម
- បាញ់ពី ២-៣ ដង ដោយចន្លោះពីវគ្គមួយទៅវគ្គមួយ ៧-១៥ថ្ងៃម្តង។
+ ដំណាក់កាល ទី៤
ត្រូវបាញ់ថ្នាំ និងជីបំប៉នថែផ្កា នឹងក្តឹបដើម្បីឱ្យស្វាយចន្ទីចេញផ្កា ក្តឹប ល្អ ត្រូវប្រើថ្នាំបំប៉នបន្ថែ សម្រាប់ទឹក ១០០០លីត្រ៖
- ជីប៉ូលីហ្វីត Polyfeed ចំនួន ១គីឡូក្រាម
- ជីម៉ាញេស្យូម Magnisal ចំនួន ១គីឡូក្រាម
- ថ្នាំជំរុញអាតូនីក Atonik ចំនួន ៥00មីលីលីត្រ
- ថ្នាំជំងឺម៉ង់កូសែប មេតាឡាក់ស៊ីល Mancozeb+Metalaxy ចំនួន ១គីឡូក្រាម
- ថ្នាំពុលខាបារីល Cabryl ឬ អេម៉ាមែកទីនប៊ិសូអាត Emamectine benzoate ចំនួន ១លីត្រ
- បាញ់ពី ២-៣ដង ដោយចន្លោះពី វគ្គមួយទៅវគ្គ ១០-១៥ថ្ងៃម្តង។