logo

បច្ចេកទេសជំរុញឱ្យចេញផ្កាបានឆាប់ កាន់ក្តិបល្អ និងបំប៉នផ្លែ

បច្ចេកទេសជំរុញឱ្យចេញផ្កាបានឆាប់ កាន់ក្តិបល្អ និងបំប៉នផ្លែ

 

គុណសម្បត្តិ និងគុណវិបត្តិចំពោះការជំរុញផ្កា

•         អាចមានលទ្ធភាពចៀសផុតសន្សើមប្រៃ (ជំងឺផ្សិតក្នុងដំណាក់កាលផ្ការីក) និងអាចកាត់បន្ថយបានច្រើនចំពោះសត្វល្អិតបំផ្លាញផ្កា និងផ្លែ។

•         អាចមានលទ្ធភាពខ្ពស់ក្នុងការកាន់ក្តិប និងចិញ្ចឹមផ្លែ ជាពិសេសចន្ទីពូជអឹម២៣ (M-23) ដែលអាចជំរុញឱ្យវាចេញផ្កាលើកទី១បាន ៥០% ព្រមទាំងចេញផ្កាដំណាលគ្នានឹងពូជអឹម១០ (M-10) និង អេច០៩ (H-09) ដែរ ។

•         គុណវិបត្តិគឺអាចខូចផ្កាអស់បើសិនមានភ្លៀងធំធ្លាក់ចំពេលផ្កាកំពុងរីក ហើយទិន្នផលនឹងធ្លាក់ចុះលើកលែងតែពូជអឹម២៣ (M-23) និងអឹម១០ (M-10) ដែលផ្កាវារីកបណ្តើរៗ។

ដំណាក់កាលទី១

ការតាក់តែងមែក និងដាក់ជី

ដំណាក់កាលទី២

ត្រូវបាញ់បញ្ចេញត្រួយផ្កា ដើម្បីឱ្យស្វាយចន្ទីចេញផ្កាស្រុះល្អ ត្រូវប្រើថ្នាំបំប៉នបន្ថែមសម្រាប់បរិមាណទឹក ១០០០លីត្រ៖

ជីអឹមអេភី MAP (១២-៦១-0) ចំនួន ៤គីឡូក្រាម

ជីម៉ាញ៉េស្យូម Magnisal ចំនួន ​២គីឡូក្រាម

ថ្នាំជំងឺវ៉ាលីដាមីស៊ីន Valydamicine ចំនួន ១លីត្រ

ថ្នាំពុលក្លភីរីហ្វូស+សាយភើមីទ្រីន Chlorpyrifos+Cypermethrin= ១លីត្រ

បាញ់ ២-៣ដង ដោយចន្លោះពីវគ្គមួយទៅវគ្គមួយចំនួន ៧-១៥ថ្ងៃម្តង។

ដំណាក់កាលទី៣

ត្រូវបាញ់បញ្ចេញត្រួយផ្កាដើម្បីឱ្យស្វាយចន្ទីចេញផ្កាស្រុះល្អត្រូវប្រើថ្នាំបំប៉នបន្ថែមសម្រាប់បរិមាណ​​​​ទឹក ១០០០ លីត្រ៖

ជីអឹមខេភី​ MKP (0-៥២-៣៤) ចំនួន ៤គីឡូក្រាម

ជីម៉ាល់ទីកាល់ Multi- Cal ចំនួន ៤គីឡូក្រាម

បរ៉ុន Boron ចំនួន ១លីត្រ

ថ្នាំពុលខាបារីល Cabaryl ចំនួន ១គីឡូក្រាម

ថ្នាំជំងឺប្រូពីណែប Propineb ចំនួន ១គីឡូក្រាម

បាញ់ ២-៣ដង ដោយចន្លោះពីវគ្គមួយទៅវគ្គមួយមានចំនួន ៧ ថ្ងៃម្តង

មានរូបមន្តមួយទៀតដើម្បីឱ្យចេញផ្កាស្រុះល្អត្រូវប្រើថ្នាំបំប៉នបន្ថែមសម្រាប់ទឹក ១០០០លីត្រ៖

ជីអឹមខេភី MKP (0-៥២-៣៤) ចំនួន ៤គីឡូក្រាម

ជីម៉ាល់ទីខេ Multi- K (១៣-0-៤៦) ចំនួន​ ៤គីឡូក្រាម

បរ៉ុន Boron ចំនួន ១លីត្រ

ថ្នាំជំរុញអាតូនីក Atonik ចំនួន ៥00មីលីលីត្រ

ថ្នាំជំងឺកាបិនដាស៊ីម+ហេស្សាខូណាសូល Cabendazim+Hezaconazole ចំនួន ១លីត្រ

ថ្នាំពុលខាបារីល Cabaryl ចំនួន ១គីឡូក្រាម

បាញ់ពី ២-៣ ដង ដោយចន្លោះពីវគ្គមួយទៅវគ្គមួយ ៧-១៥ថ្ងៃម្តង។

 

ដំណាក់កាល ទី៤

ត្រូវបាញ់ថ្នាំ និងជីបំប៉នថែផ្កា នឹងក្តឹបដើម្បីឱ្យស្វាយចន្ទីចេញផ្កា ក្តឹប ល្អ ត្រូវប្រើថ្នាំបំប៉នបន្ថែ សម្រាប់ទឹក ១០០០លីត្រ៖

ជីប៉ូលីហ្វីត Polyfeed ចំនួន ១គីឡូក្រាម

ជីម៉ាញេស្យូម Magnisal ចំនួន ១គីឡូក្រាម

ថ្នាំជំរុញអាតូនីក Atonik ចំនួន ៥00មីលីលីត្រ

ថ្នាំជំងឺម៉ង់កូសែប​ មេតាឡាក់ស៊ីល Mancozeb+Metalaxy ចំនួន ១គីឡូក្រាម

ថ្នាំពុលខាបារីល Cabryl ឬ អេម៉ាមែកទីនប៊ិសូអាត Emamectine benzoate ចំនួន ១លីត្រ

បាញ់ពី ២-៣ដង ដោយចន្លោះពី វគ្គមួយទៅវគ្គ ១០-១៥ថ្ងៃម្តង។