ក.ឧបករណ៍ និងសម្ភារសម្រាប់កែច្នៃធ្វើចំបើងផ្អាប់
• ចំបើង ១០០ គ.ក្រ |
• ទឹក ១០០ លីត្រ |
• ក្រណាត់តង់ ឬក្រណាត់កៅស៊ូ ឬអាង |
• ធុងទឹកមានចំពួយផ្កាឈូក |
• ជញ្ជីង |
• ជីអ៊ុយរ៉េ ២ គ.ក្រ |
• កំបោរស (កំបោរថ្ម) ២ គ.ក្រ និង ខ្សែសម្រាប់ចងចំបើង។ |
ខ. វិធីធ្វើចំបើងផ្អាប់
- លាយជីអ៊ុយរ៉េ ២គ.ក្រ និងកំបោរថ្ម ២គ.ក្រ ជាមួយទឹក ១០០លីត្រ រួចកូរ ឱ្យសព្វ
- រៀបចំបើងជាស្រទាប់ក្នុងអាង ឬថង់ បន្ទាប់មកស្រោចទឹកជីអ៊ុយរ៉េពីលើ ត្រូវធ្វើដូចគ្នារហូតដល់អស់ចំបើង ១០០គ.ក្រ
- ចងមាត់ថង់ ឬគ្របមាត់អាងឱ្យជិត ដោយមិនឱ្យទឹកភ្លៀងហូរចូល
- ផ្អាប់ទុករយៈពេល ១០ថ្ងៃទើបយកមកឱ្យគោ ក្របីស៊ី។ ត្រូវយកឱ្យស៊ីតាម ស្រទាប់ចំបើងហើយពេលយកចេញរួចត្រូវគ្របវិញឱ្យបានត្រឹមត្រូវ។
សម្គាល់៖ ប្រសិនបើកចំហរ ធ្វើឱ្យចំបើងហើរក្លិន មិនអាចធ្វើឱ្យចំបើងផ្អាប់ទន់ល្អ ព្រមទាំងរក្សាមិនបានយូរ។
គ. ចំបើងផ្អាប់ដែលមានលក្ខណៈល្អ
- មានពណ៌ក្រហមចាស់ បើប្រៀបធៀបជាមួយចំបើងធម្មតា
- មានក្លិនក្រអូបឈួល
- មានសំណើមប្រមាណ ៤០% ទៅ ៥០%
- មានលក្ខណៈទន់គួរឱ្យចង់ស៊ី
- មិនមានដុះផ្សិត (ប្រសិនបើមានដុះផ្សិត ត្រូវយកទៅហាលថ្ងៃ)។
ឃ. ការផ្តល់ឱ្យសត្វស៊ី
· កសិករអាចធ្វើចំបើងផ្អាប់បន្តបន្ទាប់គ្នា ដើម្បីឱ្យស៊ីបានយូរ ។
· បើមានផ្សិតច្រើន ត្រូវយកចំបើងហាលថ្ងៃឱ្យស្ងួតមុននឹងឱ្យសត្វស៊ី ។
· ចំបើងផ្អាប់នៅសល់ពីសត្វស៊ី ត្រូវយកទៅលាយជាមួយនឹងចំបើងថ្មី ព្រោះវាចំណេញពេលវេលា និងមានប្រសិទ្ធភាព ខ្ពស់ ។
· ត្រូវទុកឱ្យវាអស់ក្លិនអាម៉ូញាក់សិនទើបផ្តល់ឱ្យសត្វ
· ត្រូវដាក់ចំបើងធ្លាប់បង្ហាត់ឱ្យគោស៊ីបន្តិចម្តងៗ ហើយវា នឹងស៊ីច្រើនឡើងៗ ក្នុងរយៈពេល ៣ ទៅ ៤ ថ្ងៃ យើងអាចឱ្យគោស៊ីឱ្យឆ្អែតជារៀងរាល់ថ្ងៃដោយ លាយជាមួយចំបើងធម្មតា
· ផ្តល់ចំបើងផ្គាប់ឱ្យគោស៊ីពេលយប់ច្រើនជាងពេលថ្ងៃ
· ត្រូវដាក់ទឹកឱ្យគោផឹករហូត ក្នុងពេលដាក់ចំបើងផ្គាប់ឱ្យគោស៊ី។