logo

ការធ្វើចំបើងផ្អាប់ជាចំណីគោ

ការធ្វើចំបើងផ្អាប់ជាចំណីគោ

·       ស្មៅសម្រាប់គោក្របីស្ទើរគ្រប់កន្លែង មានការខ្វះខាតពិសេសនៅរដូវប្រាំង ដូច្នេះកសិករត្រូវកែច្នៃចំណីដែលមាន ឱ្យមានរសជាតិ និងមានសារជាតិបំប៉នគ្រប់គ្រាន់ ។

·       ការផ្តល់ចំបើងធម្មតាតែមួយមុខមិនអាចជួយឱ្យគោក្របីទទួលបានសារជាតិគ្រប់គ្រាន់សម្រាប់លូតលាស់ឡើយ ព្រោះវាគ្រាន់តែជួយឱ្យបានត្រឹមបំពេញក្រពះ និងបំបាត់ឃ្លានតែប៉ុណ្ណោះ ។

គុណប្រយោជន៏ចំបើងផ្អាប់ 

·       តាមរយៈការពិសោធន៏បង្ហាញថា៖

-  ចំបើងស្ងួតធម្មតាមានប្រូតេអុីន ១% ទៅ ៤% ចំណែកចំបើងផ្អាប់មាន៨% ទៅ ១០% និងបន្ថែមអាម៉ូញ៉ាក់នីត្រូសែន ក្នុងក្រពះគោទៅតាមតម្រូវការ។

-  បន្ថែមការរំលាយអាហារ (ចំបើងស្ងួត) បានរហូតដល់ ១០% ទៅ ១៥%

-  គោស៊ីចំបើងច្រើនជាងមុន ៣០% ទៅ ៤០%

-  គោមានកំលាំងខ្លាំងសម្រាប់អូសទាញបានល្អ

-  ផ្តល់ចំបើងផ្អាប់ជាមួយចំណីគ្រាប់ ធ្វើឱ្យគោមានការធំធាត់លឿន។