· ស្មៅសម្រាប់គោក្របីស្ទើរគ្រប់កន្លែង មានការខ្វះខាតពិសេសនៅរដូវប្រាំង ដូច្នេះកសិករត្រូវកែច្នៃចំណីដែលមាន ឱ្យមានរសជាតិ និងមានសារជាតិបំប៉នគ្រប់គ្រាន់ ។
· ការផ្តល់ចំបើងធម្មតាតែមួយមុខមិនអាចជួយឱ្យគោក្របីទទួលបានសារជាតិគ្រប់គ្រាន់សម្រាប់លូតលាស់ឡើយ ព្រោះវាគ្រាន់តែជួយឱ្យបានត្រឹមបំពេញក្រពះ និងបំបាត់ឃ្លានតែប៉ុណ្ណោះ ។
· តាមរយៈការពិសោធន៏បង្ហាញថា៖
- ចំបើងស្ងួតធម្មតាមានប្រូតេអុីន ១% ទៅ ៤% ចំណែកចំបើងផ្អាប់មាន៨% ទៅ ១០% និងបន្ថែមអាម៉ូញ៉ាក់នីត្រូសែន ក្នុងក្រពះគោទៅតាមតម្រូវការ។
- បន្ថែមការរំលាយអាហារ (ចំបើងស្ងួត) បានរហូតដល់ ១០% ទៅ ១៥%
- គោស៊ីចំបើងច្រើនជាងមុន ៣០% ទៅ ៤០%
- គោមានកំលាំងខ្លាំងសម្រាប់អូសទាញបានល្អ
- ផ្តល់ចំបើងផ្អាប់ជាមួយចំណីគ្រាប់ ធ្វើឱ្យគោមានការធំធាត់លឿន។