- ប្រើប៉ូតាស្យូមពែរម៉ង់កាណាត (KMnO4) ចំនួន 0៤មីល្លីក្រាមក្នុងមួយលីត្រទឹក ចូលទៅក្នុងទឹកស្រះ។
- ចាប់ត្រីដាក់ត្រាំចូលទៅក្នុង សូលុយស្យុងប៉ូតាស្យូមពែរម៉ង់កាណាត ដែលមានកំហាប់ប្រមាណពី ៥០-១០០មីល្លីក្រាមក្នុងមួយលីត្រទឹក ពី០១ទៅ០២នាទី។
- ផ្តល់តេរ៉ាមេស៊ីន (Teramycin) ចំនួនពី ២,៥-៣,៥ក្រាម ក្នុងទម្ងន់ត្រី៥០ គីឡូក្រាម លាយជាមួយនឹងចំណីត្រី ព្យាបាលរយៈពេលពី១០ទៅ១៥ថ្ងៃ។
- ប្រើអំបិល ពី២០ទៅ២៥មីល្លីក្រាមក្នុងមួយលីត្រទឹក ទៅក្នុងទឹកស្រះចំនួន០២ ដងក្នុងមួយអាទិត្យ រហូតរយៈពេលមួយខែ។ - មានរបៀបសាមញ្ញ ដោយប្រើវត្ថុធាតុដើមមាននៅក្នុង មូលដ្ឋានដូចខាងក្រោម÷
- ឧទាហរណ៍៖ ស្រះទំហំ១០០ម៉ែត្រការ៉េ ត្រូវប្រើថ្នាំព្យាបាលដូចតទៅ៖ កំបោរសចំនួន ២ខាំ ថ្នាំជក់ (ថ្នាំខ្លាំង) ចំនួន០១ក្រាម អំបិលចំនួន០២ក្រាម និងស្លឹកជលាចំនួន ០,៥ គីឡូក្រាម។
- វិធីផ្សំ និងព្យាបាល៖ ថ្នាំទាំងនេះត្រូវបុកលាយគ្នាឱ្យល្អិត រួចខ្ចប់ដោយស្បៃ ឬក្រណាត់ចំនួន០១-០២កញ្ចប់ រួចចងព្យួរពន្លិចទៅក្នុងទឹកស្រះជម្រៅពី ១-២ សង្ទីម៉ែត្រ ក្បែរកន្លែងឱ្យចំណីត្រី។ ក្រោយរយៈពេល១អាទិត្យ បើពិនិត្យឃើញថាត្រីនៅមិនទាន់ជាស្រួលបួលទេ គួរប្តូរថ្នាំសារជាថ្មីទៀត។