logo

ជម្ងឺក្រហមមាត់

ជម្ងឺក្រហមមាត់

 

  • ជម្ងឺក្រហមមាត់ ឬក្រហមលើដងខ្លួន ឬអុជក្រហម សង្កេតឃើញច្រើនកើតមានលើត្រីប្រានៅក្នុងដំណាក់កាលផ្សាំ ឬថែបំប៉នជាកូនត្រីពូជ ឬដំណាក់កាលត្រីសាច់ ដែលបង្កឡើងដោយបាក់តារី អេរ៉ូម៉ូណាស ហាយដ្រូភីឡា(Aeromonas hydrophila) ។
  •  មានវិធីព្យាបាលមួយចំនួនរួមមាន÷

    ប្រើប៉ូតាស្យូមពែរម៉ង់កាណាត (KMnO4) ចំនួន 0៤មីល្លីក្រាមក្នុងមួយលីត្រទឹក ចូលទៅក្នុងទឹកស្រះ។

    ចាប់ត្រីដាក់ត្រាំចូលទៅក្នុង សូលុយស្យុងប៉ូតាស្យូមពែរម៉ង់កាណាត ដែលមានកំហាប់ប្រមាណពី ៥០-១០០មីល្លីក្រាមក្នុងមួយលីត្រទឹក ពី០១ទៅ០២នាទី។

    ផ្តល់តេរ៉ាមេស៊ីន (Teramycin) ចំនួនពី ២,-,៥ក្រាម ក្នុងទម្ងន់ត្រី៥០ គីឡូក្រាម លាយជាមួយនឹងចំណីត្រី ព្យាបាលរយៈពេលពី១០ទៅ១៥ថ្ងៃ។

    ប្រើអំបិល ពី២០ទៅ២៥មីល្លីក្រាមក្នុងមួយលីត្រទឹក ទៅក្នុងទឹកស្រះចំនួន០២ ដងក្នុងមួយអាទិត្យ រហូតរយៈពេលមួយខែ។            -  មានរបៀបសាមញ្ញ ដោយប្រើវត្ថុធាតុដើមមាននៅក្នុង              មូលដ្ឋានដូចខាងក្រោម÷

ឧទាហរណ៍៖ ស្រះទំហំ១០០ម៉ែត្រការ៉េ ត្រូវប្រើថ្នាំព្យាបាលដូចតទៅ៖ កំបោរសចំនួន ២ខាំ ថ្នាំជក់ (ថ្នាំខ្លាំង) ចំនួន០១ក្រាម អំបិលចំនួន០២ក្រាម និងស្លឹកជលាចំនួន ០, គីឡូក្រាម។

វិធីផ្សំ និងព្យាបាល៖ ថ្នាំទាំងនេះត្រូវបុកលាយគ្នាឱ្យល្អិត រួចខ្ចប់ដោយស្បៃ ឬក្រណាត់ចំនួន០១-០២កញ្ចប់ រួចចងព្យួរពន្លិចទៅក្នុងទឹកស្រះជម្រៅពី ១-២ សង្ទីម៉ែត្រ ក្បែរកន្លែងឱ្យចំណីត្រី។ ក្រោយរយៈពេល១អាទិត្យ បើពិនិត្យឃើញថាត្រីនៅមិនទាន់ជាស្រួលបួលទេ គួរប្តូរថ្នាំសារជាថ្មីទៀត។