logo

ជម្ងឺមួយចំនួនតែងកើតលើត្រីប្រា

ជម្ងឺមួយចំនួនតែងកើតលើត្រីប្រា

·       ជម្ងឺត្រីជាបញ្ហាចម្បងនៅក្នុងវិស័យវារីវប្បកម្ម នៅក្នុងពេលចិញ្ចឹម ដែលកសិករត្រូវឧស្សាហ៍ពិនិត្យមើលសុខភាពត្រី ក្នុងករណីមានកើតជម្ងឺដោយប៉ារ៉ាសិត ឬក៏ជម្ងឺផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យត្រីងាប់ (ឯកសារនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មនៃរដ្ឋបាលជលផល) ។

·       មូលហេតុនៃជម្ងឺ មានកត្តាជាមូលដ្ឋានមួយចំនួនដែលបណ្តាលឱ្យត្រីកើតមានជម្ងឺ÷

-       នៅពេលទឹកស្រះកខ្វក់

-       បរិមាណត្រីនៅក្នុងស្រះច្រើនហួសកំណត់

-       ការផ្តល់ចំណីមិនបានគ្រប់គ្រាន់

-       ពេលត្រីត្រូវបានរាតត្បាតដោយពួកបារ៉ាស៊ីត បាក់តេរី ពពួកផ្សិត និងពួកវីរុស ជាដើម។

·       អាការៈត្រីពេលមានជម្ងឺ÷

-       ត្រីមិនសូវស៊ីចំណី ហើយពិនិត្យឃើញថាទឹកស្រះមានជាតិអាស៊ីត ត្រូវធ្វើការកែប្រែ គុណភាពទឹក ដោយការដាក់កំបោរ ឬប្តូរទឹក៥០%។

-       ត្រីហែលមិនធម្មតា គ្មានលំនឹងល្អ ភាគច្រើនត្រីបង្ហាញខ្លួននៅលើផ្ទៃទឹកដោយគ្មាន ទិសដៅ បញ្ជាក់ថា ត្រីមានជម្ងឺប៉ារ៉ាសិតឬបាក់តេរីឬមានជម្ងឺដោយពពួកផ្សិតតោងជាប់នៅលើដងខ្លួន។

-       នៅពេលព្រឹកព្រលឹម ត្រីងើបឡើងលើផ្ទៃទឹករយៈពេលយូរ ហើយវាស្រូបយកខ្យល់ (ធ្វើមាត់ម្ហបៗ) យកខ្យល់ពីបរិយាកាស គឺដោយសារទឹកស្រះខ្វះអុកស៊ីសែន។

-       ត្រីមានការប្រែពណ៌សម្បុរ

-       ស្រកា និងព្រុយត្រីមានការដាច់រលាត់

-       ស្រកីត្រីប្រែពណ៌ទៅជាស្លាំង

-       ដំបៅក៏ចាប់ផ្តើមកើតមាននៅលើដងខ្លួន ឬស្រកីត្រី

-       ក្រពះ ឬភ្នែកត្រីឡើងហើមប៉ោង

-       ផ្នែកខ្លះនៅលើដងខ្លួនមានរបួស និងមានឈាមហូរតិចៗ

-       ចំពោះករណីប៉ារ៉ាសិត យើងអាចមើលឃើញដោយភ្នែក ព្រោះវាកើតមានឡើងនៅ ផ្នែកខាងក្រៅ។

-       មានរបួសនៅលើក្បាល ពេលខ្លះអាចមើលឃើញឆ្អឹង

·       ការការពារ និងព្យាបាល÷

·       ការការពារ៖ ដោយសារត្រីរស់នៅក្នុងទឹក ជាហេតុធ្វើឱ្យមានការលំបាកស្រាវជ្រាវរកប្រភេទជម្ងឺ ហើយនៅពេលរកឃើញប្រភេទជម្ងឺ ការព្យាបាលក៏មានការលំបាក។

·       ដូច្នេះ ការការពារជម្ងឺ គឺប្រសើរជាងការព្យាបាល ដែលមានវិធានការការពារជម្ងឺត្រីសំខាន់ៗរួមមាន ÷

ü  កូនត្រីដាក់ចិញ្ចឹម ត្រូវឱ្យសមស្របតាមដងស៊ីតេនៃស្រះ ដោយមិនត្រូវដាក់ច្រើនពេកទេ

ü  មុននឹងដាក់កូនត្រីចូលក្នុងស្រះ ត្រូវពិនិត្យឱ្យបានច្បាស់ថា ស្រះត្រូវបានសម្អាត និងសម្លាប់អស់នូវពពួកកូនសត្វដែលចម្លងមេរោគ។

ü  ត្រូវប្រើកំបោរស និងជីឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់អ្នកបច្ចេកទេស។

ü  ផ្តល់ចំណីដែលមានគុណភាពល្អ និងដាក់ជីឱ្យបានជាប្រចាំ

ü  មិនត្រូវអនុញ្ញាតឱ្យស្លែបៃតងកើតឡើងច្រើនពេកទេ ត្រូវរកវិធីដោះស្រាយ

ü  ត្រូវតែថែរក្សាកម្រិតភីអេច (pH) ទឹក និងបរិមាណអុកស៊ីសែនរលាយក្នុងទឹកឱ្យបានល្អគ្រប់គ្រាន់។

·       ការព្យាបាល៖ វិធីព្យាបាលមានច្រើនរបៀប ដោយយោងទៅតាមប្រភេទជម្ងឺ និងមានរបៀបសាមញ្ញជាមូលដ្ឋានក្នុងការព្យាបាលជម្ងឺត្រី។