· ជម្ងឺត្រីជាបញ្ហាចម្បងនៅក្នុងវិស័យវារីវប្បកម្ម នៅក្នុងពេលចិញ្ចឹម ដែលកសិករត្រូវឧស្សាហ៍ពិនិត្យមើលសុខភាពត្រី ក្នុងករណីមានកើតជម្ងឺដោយប៉ារ៉ាសិត ឬក៏ជម្ងឺផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យត្រីងាប់ (ឯកសារនាយកដ្ឋានអភិវឌ្ឍវារីវប្បកម្មនៃរដ្ឋបាលជលផល) ។
· មូលហេតុនៃជម្ងឺ មានកត្តាជាមូលដ្ឋានមួយចំនួនដែលបណ្តាលឱ្យត្រីកើតមានជម្ងឺ÷
- នៅពេលទឹកស្រះកខ្វក់
- បរិមាណត្រីនៅក្នុងស្រះច្រើនហួសកំណត់
- ការផ្តល់ចំណីមិនបានគ្រប់គ្រាន់
- ពេលត្រីត្រូវបានរាតត្បាតដោយពួកបារ៉ាស៊ីត បាក់តេរី ពពួកផ្សិត និងពួកវីរុស ជាដើម។
· អាការៈត្រីពេលមានជម្ងឺ÷
- ត្រីមិនសូវស៊ីចំណី ហើយពិនិត្យឃើញថាទឹកស្រះមានជាតិអាស៊ីត ត្រូវធ្វើការកែប្រែ គុណភាពទឹក ដោយការដាក់កំបោរ ឬប្តូរទឹក៥០%។
- ត្រីហែលមិនធម្មតា គ្មានលំនឹងល្អ ភាគច្រើនត្រីបង្ហាញខ្លួននៅលើផ្ទៃទឹកដោយគ្មាន ទិសដៅ បញ្ជាក់ថា ត្រីមានជម្ងឺប៉ារ៉ាសិតឬបាក់តេរីឬមានជម្ងឺដោយពពួកផ្សិតតោងជាប់នៅលើដងខ្លួន។
- នៅពេលព្រឹកព្រលឹម ត្រីងើបឡើងលើផ្ទៃទឹករយៈពេលយូរ ហើយវាស្រូបយកខ្យល់ (ធ្វើមាត់ម្ហបៗ) យកខ្យល់ពីបរិយាកាស គឺដោយសារទឹកស្រះខ្វះអុកស៊ីសែន។
- ត្រីមានការប្រែពណ៌សម្បុរ
- ស្រកា និងព្រុយត្រីមានការដាច់រលាត់
- ស្រកីត្រីប្រែពណ៌ទៅជាស្លាំង
- ដំបៅក៏ចាប់ផ្តើមកើតមាននៅលើដងខ្លួន ឬស្រកីត្រី
- ក្រពះ ឬភ្នែកត្រីឡើងហើមប៉ោង
- ផ្នែកខ្លះនៅលើដងខ្លួនមានរបួស និងមានឈាមហូរតិចៗ
- ចំពោះករណីប៉ារ៉ាសិត យើងអាចមើលឃើញដោយភ្នែក ព្រោះវាកើតមានឡើងនៅ ផ្នែកខាងក្រៅ។
- មានរបួសនៅលើក្បាល ពេលខ្លះអាចមើលឃើញឆ្អឹង
· ការការពារ និងព្យាបាល÷
· ការការពារ៖ ដោយសារត្រីរស់នៅក្នុងទឹក ជាហេតុធ្វើឱ្យមានការលំបាកស្រាវជ្រាវរកប្រភេទជម្ងឺ ហើយនៅពេលរកឃើញប្រភេទជម្ងឺ ការព្យាបាលក៏មានការលំបាក។
· ដូច្នេះ ការការពារជម្ងឺ គឺប្រសើរជាងការព្យាបាល ដែលមានវិធានការការពារជម្ងឺត្រីសំខាន់ៗរួមមាន ÷
ü កូនត្រីដាក់ចិញ្ចឹម ត្រូវឱ្យសមស្របតាមដងស៊ីតេនៃស្រះ ដោយមិនត្រូវដាក់ច្រើនពេកទេ
ü មុននឹងដាក់កូនត្រីចូលក្នុងស្រះ ត្រូវពិនិត្យឱ្យបានច្បាស់ថា ស្រះត្រូវបានសម្អាត និងសម្លាប់អស់នូវពពួកកូនសត្វដែលចម្លងមេរោគ។
ü ត្រូវប្រើកំបោរស និងជីឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់អ្នកបច្ចេកទេស។
ü ផ្តល់ចំណីដែលមានគុណភាពល្អ និងដាក់ជីឱ្យបានជាប្រចាំ
ü មិនត្រូវអនុញ្ញាតឱ្យស្លែបៃតងកើតឡើងច្រើនពេកទេ ត្រូវរកវិធីដោះស្រាយ
ü ត្រូវតែថែរក្សាកម្រិតភីអេច (pH) ទឹក និងបរិមាណអុកស៊ីសែនរលាយក្នុងទឹកឱ្យបានល្អគ្រប់គ្រាន់។
· ការព្យាបាល៖ វិធីព្យាបាលមានច្រើនរបៀប ដោយយោងទៅតាមប្រភេទជម្ងឺ និងមានរបៀបសាមញ្ញជាមូលដ្ឋានក្នុងការព្យាបាលជម្ងឺត្រី។