· ចំពោះលក្ខណៈស្រះចិញ្ចឹមត្រីមានទ្រង់ទ្រាយ ឬរូបរាង និងទំហំស្រះដែលអាចចិញ្ចឹមត្រីបានគឺការរៀបចំស្រះចិញ្ចឹមត្រីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីអនុវត្តទទួលបានជោគជ័យ ដែលស្រះចិញ្ចឹមត្រីគួរតែ:
- ជីកមានរាងបួនជ្រុងទ្រវែងដើម្បីងាយស្រួលគ្រប់គ្រង
- ស្រះគួរមានទំហំពី១០០ ម៉ែត្រការ៉េឡើងទៅ ដែលសមស្របដល់ការចិញ្ចឹមត្រីបានធំធាត់ល្អ
- ស្រះមានជំរៅសមស្របពី ១,៥ ទៅ ២,៥ម៉ែត្រ អាស្រ័យទំហំស្រះដែលត្រូវជីក
- ស្រះត្រូវមានភ្លឺខ្ពស់ និងមាំល្អ ដើម្បីការពារទឹកលិច
- ស្រះត្រូវមានចំណីភ្លឺស្រះ ដើម្បីការពារភ្លឺស្រះហូរច្រោះបាក់ដី និងជាកន្លែងត្រីរកចំណី និងពងកូន
ស្រះចិញ្ចឹមត្រីគួរមានទំហំ និងលក្ខណៈដូចក្នុងតារាងខាងក្រោម:

- ស្រះត្រូវមានជើងទេរ (ជំរាល) សមស្របដើម្បីការពារការហូរច្រោះ ឬបាក់ដី
- បាតស្រះត្រូវរាបស្មើ ហើយមានជំរាលទៅជ្រុងម្ខាងដើម្បីងាយស្រួលមូមពង្រីងទឹក និងប្រមូលផលត្រី
- ស្រះត្រូវដាំស្មៅនៅលើភ្លឺស្រះ និងដាំនៅលើជើងទេរភ្លឺស្រះដើម្បីការពារការហូរច្រោះបាក់ដីនៅពេលមានភ្លៀងធ្លាក់
- នៅតាមភ្លឺស្រះគួរបង្កប់បំពង់ទុយយោ សម្រាប់បង្ហូរទឹកចូលស្រះ
- ស្រះគួរធ្វើរបងព័ទ្ធជុំវិញ ដើម្បីការពារសត្វគោ ក្របី ជ្រូក ចុះចូលក្នុងទឹកស្រះ នាំឲ្យខូចភ្លឺស្រះ និងល្អក់ទឹកស្រះ។
- ម្យ៉ាងទៀត ការពារកុំឲ្យក្មេងទៅលេងក្បែរ ស្រះទឹក ដែលអាចនាំឲ្យលង់ទឹកស្រះបាន។
- ក្រៅពីនេះត្រូវរៀបចំរណ្តៅជីលាមកសត្វឲ្យនៅជាប់នឹងភ្លឺស្រះ ដើម្បីងាយស្រួលបង្ហូរទឹកជីចូលក្នុងស្រះចិញ្ចឹមត្រី។
- រណ្ដៅជីគួរជីកដីទំហំបណ្តោយប្រវែង២ម៉ែត្រ ទទឹងប្រវែង ១ម៉ែត្រ ជម្រៅ ១ម៉ែត្រ សំអាតបាតរណ្តៅជី រួចក្រាលកម្រាលកៅស៊ូប្លាស្ទីកដើម្បីការពារទឹកជីលាមកសត្វជ្រាបចូលក្នុងដី។
- យើងអាចប្រើពាងទឹកធ្វើជារណ្តៅជីត្រាំជីលាមកសត្វក៏បាន ឬលូស៊ីម៉ង់ត៍រៀបធ្វើជារណ្ដៅជីក៏បាន។