logo

ការជ្រើសរើសទីតាំងជីកស្រះ (ត)

ការជ្រើសរើសទីតាំងជីកស្រះ (ត)

·       ចំពោះលក្ខណៈស្រះចិញ្ចឹមត្រីមានទ្រង់ទ្រាយ ឬរូបរាង និងទំហំស្រះដែលអាចចិញ្ចឹមត្រីបានគឺការរៀបចំស្រះចិញ្ចឹមត្រីឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីអនុវត្តទទួលបានជោគជ័យ ដែលស្រះចិញ្ចឹមត្រីគួរតែ:

  •   ជីកមានរាងបួនជ្រុងទ្រវែងដើម្បីងាយស្រួលគ្រប់គ្រង
  •  ស្រះគួរមានទំហំពី១០០ ម៉ែត្រការ៉េឡើងទៅ ដែលសមស្របដល់ការចិញ្ចឹមត្រីបានធំធាត់ល្អ
  •  ស្រះមានជំរៅសមស្របពី ១,៥ ទៅ ២,៥ម៉ែត្រ អាស្រ័យទំហំស្រះដែលត្រូវជីក
  •   ស្រះត្រូវមានភ្លឺខ្ពស់ និងមាំល្អ ដើម្បីការពារទឹកលិច
  • ស្រះត្រូវមានចំណីភ្លឺស្រះ ដើម្បីការពារភ្លឺស្រះហូរច្រោះបាក់ដី និងជាកន្លែងត្រីរកចំណី និងពងកូន   

ស្រះចិញ្ចឹមត្រីគួរមានទំហំ និងលក្ខណៈដូចក្នុងតារាងខាងក្រោម:

 

  • ស្រះត្រូវមានជើងទេរ (ជំរាល) សមស្របដើម្បីការពារការហូរច្រោះ ឬបាក់ដី
  • បាតស្រះត្រូវរាបស្មើ ហើយមានជំរាលទៅជ្រុងម្ខាងដើម្បីងាយស្រួលមូមពង្រីងទឹក និងប្រមូលផលត្រី
  •  ស្រះត្រូវដាំស្មៅនៅលើភ្លឺស្រះ និងដាំនៅលើជើងទេរភ្លឺស្រះដើម្បីការពារការហូរច្រោះបាក់ដីនៅពេលមានភ្លៀងធ្លាក់
  • នៅតាមភ្លឺស្រះគួរបង្កប់បំពង់ទុយយោ សម្រាប់បង្ហូរទឹកចូលស្រះ
  • ស្រះគួរធ្វើរបងព័ទ្ធជុំវិញ ដើម្បីការពារសត្វគោ ក្របី ជ្រូក ចុះចូលក្នុងទឹកស្រះ នាំឲ្យខូចភ្លឺស្រះ និងល្អក់ទឹកស្រះ។
  • ម្យ៉ាងទៀត ការពារកុំឲ្យក្មេងទៅលេងក្បែរ ស្រះទឹក ដែលអាចនាំឲ្យលង់ទឹកស្រះបាន។
  • ក្រៅពីនេះត្រូវរៀបចំរណ្តៅជីលាមកសត្វឲ្យនៅជាប់នឹងភ្លឺស្រះ ដើម្បីងាយស្រួលបង្ហូរទឹកជីចូលក្នុងស្រះចិញ្ចឹមត្រី។
  • រណ្ដៅជីគួរជីកដីទំហំបណ្តោយប្រវែង២ម៉ែត្រ ទទឹងប្រវែង ១ម៉ែត្រ ជម្រៅ ១ម៉ែត្រ សំអាតបាតរណ្តៅជី រួចក្រាលកម្រាលកៅស៊ូប្លាស្ទីកដើម្បីការពារទឹកជីលាមកសត្វជ្រាបចូលក្នុងដី។
  • យើងអាចប្រើពាងទឹកធ្វើជារណ្តៅជីត្រាំជីលាមកសត្វក៏បាន ឬលូស៊ីម៉ង់ត៍រៀបធ្វើជារណ្ដៅជីក៏បាន។